KPT+
បើឃើញមនុស្សក្បែរខ្លួនមានសញ្ញាអស់នេះ គួរណែនាំឲ្យទៅជួបពេទ្យចិត្តសាស្ត្រហើយ
មនុស្សភាគច្រើនដែលមានបញ្ហាផ្លូវចិត្ត មិនព្រមរកជំនួយពីអ្នកដទៃ ដោយសារខ្លាចខ្មាសគេ ឬមិនដឹងថាត្រូវទៅជួបអ្នកជំនាញមួយណាឲ្យជួយដោះស្រាយវិបត្តិឲ្យ គ្នាយើងដឹងហើយថា បញ្ហាផ្លូវចិត្ត មានកត្តាជាច្រើនដែលជំរុញឲ្យកើតឡើង ក៏ដូចជាជំរុញឲ្យវាកាន់តែមានភាពធ្ងន់ធ្ងរទៅៗដូច ស្ត្រេស សម្ពាធពីការងារ ឬការសិក្សា គ្រួសារ។ល។ ដូចនេះ វាជារឿងសំខាន់មួយ បើយើងអាចសង្កេតដឹងថា ដល់ពេលដែលអ្នកមានបញ្ហាផ្លូវចិត្តគួររកជំនួយពីគ្រូពេទ្យចិត្តសាស្ត្រហើយ បើអ្នកជំងឺបង្ហាញសញ្ញាច្រើនដូចខាងក្រោម៖

១.មិនអាចគ្រប់គ្រងអារម្មណ៍បាន
នៅក្នុងជីវិតរស់នៅសព្វថ្ងៃ យើងគ្រប់គ្នាច្បាស់ជាមានពេលមួយដែលមានអារម្មណ៍ពិបាកចិត្ត សប្បាយ ឆេវឆាវ។ល។ ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់បង្ហាញអារម្មណ៍លើសលប់ដែលមិនអាចគ្រប់គ្រងបាន មានន័យថា គ្រូពេទ្យចិត្តសាស្ត្រអាចជួយបាន។
២.ប្រើប្រាស់សារធាតុមិនល្អ

មនុស្សមានបញ្ហាផ្លូវចិត្តអាចងាកទៅរកការផឹកស្រា ឬប្រើប្រាស់គ្រឿងញៀន ដើម្បីសម្រួលអារម្មណ៍។ ត្បិតតែវាអាចជួយសម្រួលអារម្មណ៍បានមែនពិត ប៉ុន្តែបើយើងប្រើរបស់អស់នេះយូរៗទៅ វាអាចបង្កឲ្យទៅជាញៀនបាន។
៣.ផ្ដាច់ខ្លួនពីសង្គម
អ្នកជំងឺផ្លូវចិត្ត ជាពិសេសអ្នកបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង ភាគច្រើនតែងចៀសវាងពីអ្វីៗដែលកើតឡើងក្នុងសង្គម ហើយក៏មិនចូលចិត្តទៅកន្លែងដែលមានមនុស្សច្រើន សប្បាយៗដែរ។ ជួនកាល អាចមកពីមនុស្សមានបញ្ហាផ្លូវចិត្តមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ ឬពិបាកចូលចំណោមជាមួយអ្នកនៅជុំវិញខ្លួន។
៤.ឈឺខ្លួនគ្មានមូលហេតុ

វិបត្តិផ្លូវចិត្តក៏អាចបណ្ដាលឲ្យរាងកាយរបស់យើងរងផលប៉ះពាល់ដែរ ហើយអ្នកជំនាញតែងសង្កេតឃើញថា អ្នកជំងឺផ្លូវចិត្តអាចមានបញ្ហាឈឺក្រពះ ឈឺក្បាល ឬឈឺចុកចាប់រាងកាយមិនដឹងហេតុផលច្បាស់លាស់។
ក្រៅពីសញ្ញាដែលបានរៀបរាប់ទាំងប៉ុន្មាននេះ អ្នកជំងឺផ្លូវចិត្ត អាចពិបាកគេង ឬមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ បំពេញកិច្ចការមិនបានល្អ ការសិក្សាថយចុះ ឬឆេវឆាវ ហើយឧស្សាហ៍យល់សប្ដិអាក្រក់។ មួយវិញទៀត អ្នកមានវិបត្តិផ្លូវចិត្តក៏មានការថប់បារម្ភ ពិបាកចិត្ត ហើយភ័យខ្លាចញឹកញយដែរ។
ស្របគ្នានេះ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យដឹងថា “ពាក្យថា វិបត្តិផ្លូវចិត្តមិនចាំបាច់ទាល់តែគិតដល់ការធ្វើអត្តឃាតទើបមកជួបពេទ្យទេ តែដោយសារប្រជាពលរដ្ឋយើងមិនទាន់យល់ច្បាស់ពីសុខភាពផ្លូវចិត្ត ទើបធ្វើឲ្យមានរឿងអីសុខចិត្តលាក់រហូតទ្រាំលែងបាន កើតជារឿងធំអ៊ីចឹងទៅ។”
មនុស្សយើងម្នាក់ឧស្សាហ៍ទៅពិនិត្យសុខភាពរាងកាយណាស់ ហើយពិនិត្យ ១-២ដង/ឆ្នាំ ព្រោះខ្លាចសុខភាពមានបញ្ហា។ ចំពោះសុខភាពផ្លូវចិត្តក៏ដូចគ្នា គួរណាទៅពិនិត្យឲ្យបានម្តង/ឆ្នាំ ព្រោះពេលខ្លះយើងគិតថា មិនអីទេ គ្មានស្ដ្រេស គ្មានអីផង អត់ដឹងពិនិត្យបានប្រយោជន៍អី តែត្រូវដឹងថា នៅពេលដែលកើតជំងឺផ្លូវអារម្មណ៍ វាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយយើងដែរដូចជា គេងមិនលក់ ឈឺក្បាល ឈឺក្រពះ ធ្វើឲ្យបាត់បង់ចំណង់អាហារ។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចេះចាប់យកភាពរឹងមាំមកពីកាលៈទេសៈលំបាក ទើបក្លាយជាចាស់ទុំពិតប្រាកដ
ចុចអាន៖ ស្រីៗចេះតិចនិកទាំង៧ នេះ គ្មានឡើយពាក្យថាស្រ្តេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


