KPT+
ស្រីៗចេះតិចនិកទាំង៧ នេះ គ្មានឡើយពាក្យថាស្រ្តេស
នៅក្នុងយុគសម័យដ៏ទំនើបនេះ មនុស្សរាល់គ្នាតែងតែប្រឈមមុខនឹងបញ្ហាស្រ្តេស មិនថាបុរស ឬនារីឡើយ។ ប៉ុន្តែសម្រាប់ស្រីៗវិញ មានតិចនិកពិសេសចំនួន៧ អាចជួយកាត់បន្ថយបញ្ហាស្រេ្តសនេះបាន។ តើជាអ្វីខ្លះទៅ?
១. គិតមុនឆ្លើយតប

ការដើរលំហែនៅជិតៗផ្ទះ ដោយស្រូបយកខ្យល់អាកាសបរិសុទ្ធ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវចិត្ត។ នៅពេលដែលយើងមានអារម្មណ៍ល្អ យើងនឹងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងរលូន។ ផ្ទុយទៅវិញ បើសិនជាយើងព្យាយាមឆ្លើយតបទៅនឹងបញ្ហាដែលនៅចំពោះមុខ នៅពេលដែលយើងកំពុងតែមួម៉ៅនោះ វានឹងធ្វើឲ្យយើងខូចប្រយោជន៍ជាក់ជាមិនខាន។ ដូចនេះ មុននឹងឆ្លើយតបទៅកាន់អ្នកណាម្នាក់ជាមួយនឹងកំហឹង ចូររាប់ឲ្យដល់៥ជាមុនសិន។
២. ហ៊ាននិយាយថាទេ!
ការទទួលយកនូវរាល់ឱកាស ក៏ដូចជាមានទំនួលខុសត្រូវចំពោះការងារទាំងអស់របស់ខ្លួន គឺជាទង្វើដ៏ត្រឹមត្រូវក៏ពិតមែន ប៉ុន្តែវាប្រៀបដូចជាការបន្ថែមស្ត្រេសដ៏ច្រើនលើសលប់នៅលើស្មាទាំងពីររបស់យើងដូចគ្នាដែរ។ យ៉ាងណាមិញ នៅពេលដែលយើងចេះផ្ដល់អាទិភាពដល់ភារកិច្ចដែលសំខាន់ និងធ្វើនូវអ្វីដែលយើងស្រលាញ់ពេញចិត្តមុនគេនោះ វានឹងធ្វើឲ្យយើងឆ្ពោះទៅរកភាពជោគជ័យដោយមិនដឹងខ្លួន។
៣.យកចិត្តទុកដាក់នឹងខ្លួនឯង

ជាមួយគ្នានេះដែរ ដើម្បីក្លាយជានារីដែលគ្មានបញ្ហាស្រ្តេស យើងចាំបាច់ត្រូវតែយកចិត្តទុកដាក់នឹងខ្លួនឯង។ ចូរធ្វើរឿងណាមួយ ដែលអាចឲ្យយើងសប្បាយចិត្ត មិនថាការដើរទិញឥវ៉ាន់ មើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនោះទេ។
៤. ចេះលើកលែងទោសដល់ខ្លួនឯង
នៅពេលដែលយើងធ្វើអ្វីមួយមិនបានល្អឥតខ្ចោះ ឬ បង្កើតកំហុសឆ្គងណាមួយ ចូរចាំថាវាគ្រាន់តែជាមេរៀនសម្រាប់ជីវិតយើងប៉ុណ្ណោះ។ នៅលើលោកនេះ មិនមានអ្នកណាដែលមិនចេះធ្វើខុសនោះទេ ដូចនេះ យើងត្រូវចេះអត់ឱនឲ្យខ្លួនឯង និងរៀនពីកំហុសឆ្គងទាំងនោះ ដើម្បីធ្វើវាឲ្យកាន់តែប្រសើរជាងមុន។
៥. កម្ចាត់អារម្មណ៍មិនល្អ

នៅពេលដែលយើងមានអារម្មណ៍មួម៉ៅ ខឹង តប់ប្រមល់ ឬពិបាកចិត្ត យើងអាចងាកមកធ្វើសកម្មភាពមួយចំនួន ដែលអាចឲ្យយើងចាកចេញពីអារម្មណ៍អស់ទាំងនោះ ដូចជាការហាត់ប្រាណ យូហ្គា ឬលេងហ្គេមជាដើម។
៦. ចេះរៀបចំទុកដាក់បានល្អ
តើស្រីៗយើងដឹងទេថា អ្វីទៅដែលបណ្ដាលឲ្យយើងកើតបញ្ហាស្ត្រេសដោយឥតប្រយោជន៍នោះ? នៅពេលដែលយើងរកសោមិនឃើញ ភ្លេចលេខកូដសម្ងាត់ ឬភ្លេចទូរសព្ទនៅផ្ទះ។ល។ យើងនឹងចាប់ផ្ដើមមួម៉ៅភ្លាមតែម្ដង។ ហេតុនេះហើយ ការចេះរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ក៏រួមចំណែកជួយឲ្យខួរក្បាលយើងស្រលះល្អផងដែរ។
៧. ផ្ដល់អាទិភាពដល់ការគេង

ការគេង គឺជារឿងសំខាន់បំផុត។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ រាងកាយយើងនឹងចាប់ផ្ដើមអស់កម្លាំង ល្វើយ ក៏ដូចជាងងុយគេងខុសធម្មតា។ ហេតុនេះហើយ ចូរគេងឲ្យបាន៨ម៉ោង ដើម្បីធ្វើឲ្យផ្លូវកាយ និងផ្លូវចិត្តរបស់យើងមានសុខភាពល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើពេល ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពសម្រាប់យុវវ័យក្រោម ២៥ ឆ្នាំ
ចុចអាន៖ ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


