ព័ត៌មានអន្ដរជាតិ
ផ្នែកនៃអគារដែលបាក់នៅ Florida ត្រូវបានដាក់គ្រឿងផ្ទុះ កម្ទេចចោល (មានវីដេអូ)
ផ្នែកនៃអគារដែលបាក់រលំនៅជិតទីក្រុងម៉ៃអាមី ត្រូវបានកម្ទេចដោយសារការភ័យខ្លាចអំពីសុវត្ថិភាព ស្របពេលព្យុះត្រូពិក Elsa ខិតជិតទៅដល់រដ្ឋ Florida។

គ្រឿងផ្ទុះ ត្រូវបានប្រើដើម្បីកម្ទេចផ្នែកដែលនៅសល់នៃអគារ Champlain Towers South កាលពីយប់ថ្ងៃអាទិត្យ។
ផ្នែកមួយនៃអគារកម្ពស់១២ជាន់ បានបាក់រលំកាលពីថ្ងៃទី២៤ខែមិថុនា។ មកទល់ពេលនេះ មនុស្សចំនួន២៤នាក់ ត្រូវបានគេដឹងថាស្លាប់និង ១២១នាក់កំពុងបាត់ខ្លួន។

រចនាសម្ព័ន្ធមិនស្ថិតស្ថេរដែលនៅសេសសល់ ហើយគ្មានសាកសពជាប់ក្នុងនោះ ត្រូវបានកម្ទេច ដូច្នេះកិច្ចខិតខំប្រឹងប្រែងស្វែងរកអាចបន្តបានដោយសុវត្ថិភាព។
កិច្ចប្រឹងប្រែងដើម្បីរុករកជនរងគ្រោះក្រោមបំណែកថ្ម បន្ទាប់ពីការដួលរលំ ត្រូវបានផ្អាកមុនការកម្ទេចនេះ។ ប្រតិបត្តិការត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញភ្លាមៗ។

មិនមានអ្នកនៅរស់រានមានជីវិត ត្រូវបានគេទាញចេញពីគំនរបាក់បែកនៅទីតាំងកើតហេតុ ក្នុងទីក្រុង Surfside ទេ ចាប់តាំងពីការដួលរលំនៃរចនាសម្ព័ន្ធនេះ។
កាលពីថ្ងៃអាទិត្យ លោក Charles Burkett អភិបាលក្រុង បាននិយាយថា មានគ្រោះថ្នាក់ដែលថា ខ្យល់បក់ខ្លាំងអាចបណ្តាលឲ្យមានកម្ទេចកម្ទីបន្ថែម និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ក្រុមអ្នកស្វែងរក៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាក់អគារនៅ Florida ស្លាប់កើនដល់១២នាក់ ខណៈ ១៤៩នាក់ រកមិនទាន់ឃើញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


