ព័ត៌មានជាតិ
លោកហ៊ុន ម៉ាណែត ចុះMOUជាមួយ ក្រុមហ៊ុនកំពង់ចម្លង ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌
សមាគមគ្រូសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។

លោក អាន សំអន នាយកកំពង់ចម្លង បានមាន ប្រសាសន៍ថា ដោយបានមើលឃើញពីទស្សនៈវិស័យ នូវសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានចាប់អារម្មណ៍ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមរយៈការផ្ដល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានលើកឡើងថា នេះគឺជាថ្ងៃពិសេសដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងជ្រោយចង្វារ-ស្វាយជ្រំ បានភ្ជាប់និស្ស័យចុះអនុស្សរណៈយោគយល់គ្នាដើម្បីផ្ដល់លទ្ធភាព និងកិច្ចសហការមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកបន្ថែមថា កំពង់ចម្លងមិនត្រឹមតែជាមធ្យោបាយចម្លងប្រជាពលរដ្ឋនោះទេប៉ុន្តែថែមទាំងបានជួយដល់សេដ្ឋកិច្ចជាតិ និង ចូលរួមដល់សកម្មភាពមនុស្សធម៌ជាច្រើនទៀតនៅក្នុងសង្គម។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា លទ្ធភាព និងសកម្មភាពជួយគ្នានៅក្នុងសកម្មភាពមនុស្សធម៌គឺជាការផ្ដល់នូវលទ្ធផលជាក់ស្ដែងដល់សង្គមជាតិ ពីព្រោះមានលទ្ធភាពហើយបើមិនមានសកម្មភាពក៏មិនអាចជួយឲ្យមានលទ្ធផលបានដែរ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ក្រៅពីចុះបេសកកម្មព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្តកសម្រាប់ក្រុមបានចុះធ្វើសកម្មភាពអប់រំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រ រោងចក្រ មជ្ឈមណ្ឌលកុមារកំព្រាដែលសកម្មភាពទាំងអស់នេះមានការចូលរួមពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយផ្ដល់លទ្ធភាពដល់សមាគមដើម្បីធ្វើសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


