ព័ត៌មានជាតិ
រកឃើញកម្មករ និងអាជីវករនៅផ្សារកណ្ដាល ១៧ នាក់ឆ្លងកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទផ្សារកណ្តាលបណ្តោះអាសន្ន បន្ទាប់ពីរកឃើញកម្មករ និងអាជីវករ១៧ នាក់ ឆ្លងកូវីដ១៩ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ អ្នកវិជ្ជមានចំនួន១៧នាក់ មានស្រី៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាល។
អជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះថា គោលដៅយកសំណាកនៅចំណុចផ្លូវលេខ១៤៨កែងផ្លូវ១៣ ភូមិ៦ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយគិតចាប់ថ្ងៃទី១១និងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យTYDAបានយកសំណាកលើ បុគ្គលិក និងអាជីវករផ្សារសរុបចំនួន១៨២នាក់ ។

ក្រោយពីយកសំណាកចប់រយះពេល២ថ្ងៃជាប់គ្នានោះ គ្រូពេទ្យរកឃើញអ្នកវិជ្ជមានចំនួន១៧នាក់ ក្នុងនោះស្រី៩នាក់។ គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារកណ្តាលចំនួន១៤ថ្ងៃ ក្រោយពីក្រុមគ្រួពេទ្យរកឃើញមានកូវីដ-១៩។

ផ្សារកណ្តាល ដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ត្រូវផ្អាកដំណើរការរយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពី ម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ គណៈកម្មការផ្សារកណ្តាល ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្រ្តីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


