ព័ត៌មានជាតិ
ប្រទះឃើញចម្លាក់ក្បាលយក្ស និងបត់ជង្គង់១ នៅប្រាសាទតាកាវ
កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំនៅតំបន់អង្គរបានសហការជាមួយនឹងមន្រ្តីជំនាញអាជ្ញាធរអប្សរា ចុះមកចំណុចការដ្ឋានកំណាយ នៅក្លោងទ្វារតាកាវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ពិនិត្យរូបចម្លាក់ចំនួន០២បំណែកដែលក្រុមការងារ កំណាយជួសជុលបានប្រទះឃើញ។

បំណែករូបចម្លាក់ទាំង០២នោះមាន ក្បាលយក្ស១ និងបត់ជង្គង់០១(មិនដឹងទេវតា ឬយក្សទេ) ធ្វើពីថ្មភក់មានទំហំ៖
១.ក្បាលយក្ស
– កម្ពស់ ០,៨៧៩ ម៉
– ទទឹង ០,៥៩ ម៉
– កម្រាស់ ០,៤០ ម៉
២.បត់ជង្គង់
– ទទឹង ០,៣០ ម៉
– កម្ពស់ ០,៦៩ ម៉
– កម្រាស់ ០,៤០ ម៉

ក្រោយពិនិត្យរួច ក្រុមការងារបានប្រគល់បំណែករូបចម្លាក់ទាំង០២នោះទៅឱ្យលោកស្រី គឹម សេងភក្តី មន្ត្រីបច្ចេកទេស អភិរក្សក្នុងឧទ្យាន រក្សាទុកនៅក្បែរការដ្ឋាន ដើម្បីងាយស្រួលរៀបដាក់ឡើងវិញ។ ការជួសជុលខ្លោងទ្វារប្រាសាទតាកាវនេះ ត្រូវបានសហការជាមួយវិស័យឯកជន ដើម្បីចូលរួមចំណែកថែរក្សាខ្លោងទ្វារ ប្រាសាទនេះ ឱ្យមានលក្ខណៈរឹងមាំ ស្រស់ស្អាតឡើងវិញសម្រាប់ មនុស្សជំនាន់ក្រោយបានឃើញបានស្គាល់តទៅមុខទៀត៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


