ព័ត៌មានអន្ដរជាតិ
អ្នកជំនួញសិង្ហបុរីម្នាក់ត្រូវចោទពីការផ្តល់ប្រាក់គាំទ្រភេរវកម្មនៅស៊ីរី
បុរសជំនួញសិង្ហបុរីម្នាក់ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃចន្ទ ទី១៩ ខែកក្កដា ពីបទផ្តល់ប្រាក់ដល់សកម្មប្រយុទ្ធរដ្ឋឥស្លាមម្នាក់សម្រាប់គោលបំណងក្នុងការសម្របសម្រួលភេរវកម្ម។ ក្រសួងមហាផ្ទៃបាននិយាយ។
បុរសឈ្មោះ Mohamed Kazali Salleh ត្រូវបានចោទប្រកាន់ពីបទផ្តល់ប្រាក់សរុបប្រមាណ១០០០ដុល្លារអាមេរិកក្នុងពេល៣ដងដល់សកម្មប្រយុទ្ធរដ្ឋឥស្លាមម៉ាឡេស៊ីដែលស្ថិតនៅប្រទេសស៊ីរីឈ្មោះ Wan Mohd Aquil Wan Zainal Abidin @ Akel Zainal ដែលត្រូវបានគេជឿថាជាសកម្មប្រយុទ្ធជាន់ខ្ពស់ ISIS របស់រដ្ឋឥស្លាមអ៉ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានរាយការណ៍ថាបានស្លាប់នៅខែមីនា ឆ្នាំ២០១៩។
លោក Kazali ជាអ្នកជំនួញស្ថិតនៅប្រទេសម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនដោយមន្ត្រីសាខាពិសេសម៉ាឡេស៊ី ក្នុងខែធ្នូ ឆ្នាំ២០១៨។

លោកត្រូវបាននិរទេសទៅប្រទេសសិង្ហបុរី និងបានប្រគល់ទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ដើម្បីស៊ើបអង្កេតជុំវិញសកម្មភាពរបស់គាត់ពាក់ព័ន្ធនឹងភេរវកម្ម។ លោកត្រូវបានចេញដីកាឃុំខ្លួនក្រោមច្បាប់សន្តិសុខផ្ទៃក្នុង (ISA) ក្នុងខែមករា ឆ្នាំ២០១៩ពីបទគាំទ្រដល់ក្រុមភេរវកម្មរដ្ឋឥស្លាម។
តាមការស៊ើបអង្កេតរបស់ប៉ូលិសនាយកដ្ឋានកិច្ចការពាណិជ្ជកម្មបានរកឃើញថា នៅឆ្នាំ២០១៣ និង២០១៤ Kazali បានផ្តល់ប្រាក់៣ដងដល់ Akel Zainal។ ការស៊ើបអង្កេតរកឃើញថា ការផ្តល់ប្រាក់នេះជាចេតនាជួយសម្របសម្រួលសកម្មភាពភេរវកម្មនៅប្រទេសស៊ីរី។
ក្រសួងមហាផ្ទៃសិង្ហបុរីនិយាយថា ៖«ទង្វើនៃការផ្តល់ប្រាក់គាំទ្រដល់គោលបំណងភេរវកម្ម ដោយមិនគិតពីចំនួនទឹកប្រាក់ គឺជាបទល្មើសធ្ងន់ធ្ងរមួយស្ថិតក្រោមច្បាប់ភេរវកម្ម»។
ប្រសិនបើត្រូវបានកាត់ទោស ដីកាឃុំខ្លួនលើ Kazali នឹងត្រូវលុបចោល ហើយគាត់នឹងទទួលទោសតាមការសម្រេចរបស់តុលាការ។
នរណាម្នាក់ដែលរកឃើញទោសពីការផ្តល់ទ្រព្យសម្បត្តិ និងសេវាកម្មសម្រាប់គោលបំណងភេរវកម្មនឹងត្រូវជាប់ពន្ធនាគារដល់១០ឆ្នាំ និងពិន័យជាប្រាក់ជាង៣០ម៉ឺនដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


