ព័ត៌មានជាតិ
មន្ត្រីយោធាស័ក្តិ៣ម្នាក់ដេកស្លាប់លើអង្រឹងនៅកន្លែងធ្វើការដោយគ្មានអ្នកណាដឹង
មន្ត្រីយោធាម្នាក់បានដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងប៉ុស្តិ៍យាមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ គេប្រទះឃើញសពដេកស្លាប់ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនរងគ្រោះដែលដេកស្លាប់មាន ឈ្មោះជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថាបានបញ្ជាក់ឲ្យដឹងបន្តទៀតថាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១គេប្រទះឃើញគាត់ដេកស្លាប់លើអង្រឹងនៅកន្លែងប៉ុស្តិ៍យាមត្រួពិនិត្យទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ក្នុងនោះមានកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធា៦នាក់នៅជាមួយផងដែរ។
នគរបាលបានបញ្ជាក់ឲ្យដឹងបន្តថា ករណីមន្ត្រីយោធាដេកស្លាប់គ្មានអ្នកណាបានដឹងនោះបើតាមការអះអាងឲ្យដឹងពីក្រុមគ្រួសារសព មុនពេលស្លាប់ប្តីរបស់គាត់បានទៅផ្ទះហើយប្រាប់ថា មិនស្រួលខ្លួនមានអាការៈឈឺក្បាល បន្ទាប់មកគាត់បានកោសខ្យល់ឲ្យ រួចក៏ត្រឡប់មកកន្លែងធ្វើការវិញ លុះព្រឹកឡើងលឺដំណឹងថា ប្តីគាត់ស្លាប់។
ក្នុងនោះគេបានរាយការណ៍ទៅនគរបាលជំនាញ ក៏ដូចជាគ្រូពេទ្យចុះមកដើម្បីពិនិត្យលើខ្លួនសព។នគរបាលបានបន្តថា សពជនរងគ្រោះ គ្រូពេទ្យបានធ្វើការយកសំណាកតេស្តរកមេរោគកូវីត.១៩លទ្ធផលអវិជ្ជមាន(-) ។បើពិនិត្យលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេតាម ការអះអាងរបស់គ្រូពេទ្យ បញ្ជាក់ថា មន្ត្រីយោធាដែលស្លាប់នេះគាត់កើតជម្ងឺខ្វះជាតិស្ករសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ