ព័ត៌មានជាតិ
មន្ត្រីពិភាក្សាគ្នាកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច
លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបជាមួយលោក Pradeep Wagle តំណាងស្តីទី នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីជជែកពិភាក្សាគ្នា ទាក់ទងការកំណត់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច និងការការពារផលិតផលប្រយោជន៍របស់ពួកគាត់។
លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់កម្ពុជាថ្មី ក្រោយជំនួបនោះថា នៅក្នុងជំនួបនោះបានពិភាក្សាពីភាពចាំបាច់ នៃការចុះបញ្ជីស្វ័យអត្តសញ្ញណជនជាតិដើមភាគតិចនៅកម្ពុជា សិទ្ធិស្របច្បាប់ ផលប្រយោជន៍ច្បាប់ និងផលប្រយោជន៍ស្របច្បាប់ របស់ជនជាតិដើមភាគតិចនៅកម្ពុជា ។

ជាមួយគ្នានោះ ក៏បានពិភាក្សាពីផលលំបាក ការប្រឈម និងបញ្ហា ដំណើរការនៃការកំណត់អត្តសញ្ញាណ ដែលទទួលខុសត្រូវដោយក្រសួងអភិវឌ្ឍន៍ជនបទ និងការចុះបញ្ជីជានីតិបុគ្គល ដែលទទួលខុសត្រូវដោយក្រសួងមហាផ្ទៃ ព្រមទាំងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ដែលទទួលខុសត្រូវដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមលោក សួន សេរីរដ្ឋា នៅក្នុងជំនួបនោះ ក៏បានពិភាក្សាពីការស្នើសុំប្រើប្រាស់រូបសញ្ញាក្រសួងអភិវឌ្ឍន៍ជន ដាក់ចូល ក្នុងសៀវភៅរបាយការណ៍របស់ការិយាល័យ OHCHR ឆ្នាំ២០២០ ស្តីពីសិទ្ធិ និងការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច នៅកម្ពុជា ផងដែរ។ លោកបន្តថា នៅចុងបញ្ចប់នៃជំនួបពិភាក្សា បានសម្រេចការយោគយល់ និងផ្លាស់ប្តូរនូវគន្លឹះអនុសាសន៍មួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងបន្តភាពជាដៃគូរយូរអង្វែងតទៅមុខទៀត ។
ចំណែកការប្រឈមមុខ និងការលំបាកទាក់ទងនិងការងារចុះបញ្ជីដីសមូហភាព ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា លោក សួន សេរីរដ្ឋា បានណែនាំ និងផ្តល់អនុសាសន៍ ឲ្យខាងអង្គការដៃគូរសហការ ជាមួយក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាក្រសួងជំនាញ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ