Connect with us

ព័ត៌មានជាតិ

យកអតីតសណ្ឋាគារ​​ចំណាស់​មួយ ​ធ្វើជាមណ្ឌល​​ព្យាបាលអ្នកជំងឺ​កូវីដ​១៩

បានផុស

នៅ

ខេត្តតាកែវ បានសម្រេចយកទីតាំងលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ តដែលជាអតីតអូតែលខេត្តធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាកនិងព្យាបាលអ្នកជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចយកទីតាំងអតីតអូតែលខេត្តធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីលោក  អ៊ូច ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ បានចុះពិនិត្យ និងរៀបចំលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត (អតីតអូតែលខេត្ត) ជាមណ្ឌលចត្តាឡីស័ក និងជាកន្លែងសម្រាក និងព្យាបាលអ្នកជំងឺកូវីដ១៩រួចមក។

ក្នុងឱកាសនោះ លោក  អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណាបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋអាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងព្យាបាល ប្រកបដោយសុខសុវត្ថិភាព និងមានអនាម័យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម