ព័ត៌មានជាតិ
ខេត្តតាកែវបញ្ចប់ការបោះបង្គោលព្រំដែនធំទាំង ៣៧ បង្គោល ជាមួយប្រទេសវៀតណាម
ថ្លែងបញ្ជាក់នៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវកាលពីថ្ងៃ ០២ មីនា ឆ្នាំ ២០២៣ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានឲ្យដឹងថា ខេត្តតាកែវបានបញ្ចប់ការបោះបង្គោលព្រំដែនធំចំនួន ៣៧ បង្គោលជាមួយប្រទេសវៀតណាម។

លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានគូសបញ្ជាក់ថា ខេត្តតាកែវមានព្រំដែនជាប់ប្រទេសវៀតណាមប្រវែងសរុប ៧៣, ៦០០ គីឡូម៉ែត្រ។
ជុំវិញការបោះបង្គោលព្រំដែនក្នុងភូមិសាស្ត្រខេត្តតាកែវជាមួយប្រទេសវៀតណាម លោកអភិបាលខេត្តបញ្ជាក់ថា បានបញ្ចប់ការបោះបង្គោលធំៗចំនួន ៣៧ បង្គោល។ បច្ចុប្បន្នការងារសេសសល់នៅតែការបោះបង្គោលព្រំដែនបំពេញបន្ថែមមួយចំនួនតែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា ខេត្តតាកែវមានព្រំប្រទល់ជាប់ខេត្តចំនួនពីររបស់ប្រទេសវៀតណាមគឺខេត្តអានយ៉ាង និងគៀនយ៉ាងក្នុងប្រវែងព្រំដែនសរុប ៧៣,៦០០ គីឡូម៉ែត្រ។ ក្នុងនោះជាប់ខេត្តអានយ៉ាងមានប្រវែង ៦៧ គីឡូម៉ែត្រ និងខេត្តគៀនយ៉ាងប្រវែង ៦,៦០០ គីឡូម៉ែត្រ។

ខេត្តតាកែវគឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតីមានចំងាយ ៧៧ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានប្រវែង ៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។
ខេត្តមានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូងខាងកើតជាប់សាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្ថានភាពផ្ទៃដីមានលក្ខណៈវាលទំនាប និងដីខ្ពស់ជាប់ជួរភ្នំ មានផ្ទៃដីសរុប ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មាន ១០ ក្រុង ស្រុក ១០០ឃុំ សង្កាត់ និងភូមិ ១.១២១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១.០៥៣.៩៩៧នាក់៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


