ព័ត៌មានជាតិ
ខេត្តតាកែវ មានគ្រឹះស្ថានឧត្តមសិក្សា ៤ កន្លែង មិនពិបាកសិស្សចុះមករៀនដល់ភ្នំពេញ
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះស្តីពី«ភាពជោគជ័យរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្តតាកែវ» លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានអះអាងថា ខេត្តតាកែវមានសាកលវិទ្យាល័យ និងវិទ្យាស្ថានសរុបចំនួន ៤ ដែលកំពុងដំណើរការបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស។

លោក អ៊ូច ភា គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអប់រំនាពេលកន្លងមក រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹងគុណភាពដល់ការសិក្សា សុជីវធម៌ គុណធម៌ របស់សិស្សនៅតាមសាលានីមួយៗ ទាំងក្នុងសាលារដ្ឋ និងឯកជនផងដែរ ធ្វើយ៉ាងណាឱ្យសិស្សខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។
ស្របពេលជាមួយគ្នានេះ លោក អ៊ូច ភា បានគូសបញ្ជាក់បន្ថែមថា អ្វីដែលគួរឱ្យគត់សម្គាល់នោះ ក្នុងចំណោមសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរ ក្នុងឆ្នាំកន្លងមកឃើញថា សិស្សស្រីមានចំនួនកើនឡើងខ្ពស់ខុសពីពេលមុនៗ ដែលនេះអាចបានបញ្ជាក់ថា សិស្សស្រីមានសិទ្ធិអាចទទួលបានសិក្សារៀនសូត្របានច្រើនជាងមុន។ ហេតុដូចនេះ ដើម្បីអាចបម្រើដល់ការបន្តការសិក្សារបស់សិស្សពិសេសសម្រាប់សិស្សស្រី ខេត្តតាកែវក៏មានសាកលវិទ្យាល័យចំនួន ២ គឺសាកលវិទ្យាល័យអង្គរខេរាខេត្តតាកែវ និងសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដែលកំពុងដំណើរការ។

បន្ថែមពីនេះ ក៏មាននូវវិទ្យាស្ថានចំនួន ២ គឺវិទ្យាស្ថានតេជោ សែន ភូមិភាគ និងវិទ្យាស្ថានសន្ត ប៉ូល ក៏កំពុងដំណើរ បម្រើដល់ការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ។
លោក ញឹម យុទ្ធា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានគូសបញ្ជាក់ឱ្យដឹងបន្ថែមពីវិស័យអប់រំថា នាពេលបច្ចុប្បន្ននេះ ខេត្តតាកែវមានវិទ្យាល័យនិងអនុវិទ្យាល័យសរុប ១១៩ កន្លែង សាលាបឋមសិក្សា ៣៨២ កន្លែង ព្រមទាំងមត្តេយ្យសិក្សា ៤៦៨សាលា មានសិស្សសរុបប្រមាណជាង ២០ម៉ឺននាក់។ ហើយ ក្នុងរយៈពេល ៥កន្លងមក វិស័យអប់រំ វិស័យអប់រំ នៅខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំសិក្សា ២០២១-២០២២ សិស្សទទួលបានសិស្សនិទ្ទេស A មានរហូតដល់ ៧០នាក់។
បើតាមមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ ក្នុងរយៈពេល ៥ឆ្នាំ ចំពោះសិស្សដែលប្រឡងជាប់និទ្ទេស A ទូទាំងខេត្តមានចំនួន ២២១ នាក់ ដែលនេះ ពិតជាបានជួយលើកមុខមាត់ខេត្ត ព្រមទាំងជាកិត្តិយសស្នាដៃចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិតថ្នាក់។

ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ