ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ អំពាវនាវឱ្យកសិករផ្អាកការធ្វើស្រូវប្រាំងលើកទី២ ព្រោះគ្មានទឹកគ្រប់គ្រាន់
គណៈអភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាកសិករផ្អាកការធ្វើស្រូវរដូវប្រាំង លើកទី២ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ ដោយសារមិនមានប្រភពទឹកគ្រប់គ្រាន់។ លោកអភិបាលខេត្តអំពាវនាវបែបនេះ ក្នុងឱកាសដឹកនាំមន្រ្តីជំនាញ ចុះជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំង លើកទី១ របស់ប្រជាពលរដ្ឋចំនួន ៥១៧ហិកតា ក្នុងភូមិសាស្រ្តស្រុកបាទី នាថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២៤។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៧ ស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ និងផ្ដល់ប្រេងម៉ាស៊ូត ៣០០លីត្រ និងប្រេងបាតម៉ាស៊ីនប៉ូមទឹក ២៨លីត្រ ដើម្បីជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១ របស់ប្រជាពលរដ្ឋ លើផ្ទៃដីចំនួន៥១៧ហិកតា នៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករសុំឱ្យបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយលើកនេះបានហើយ។ លោក ថា ប្រសិនបើនៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ គឺអាជ្ញាធរមិនមានទឹកគ្រប់គ្រាន់សម្រាប់ជួយអន្តរាគមន៍ទៀតទេ ព្រោះកន្លងមក អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ បានជូនដំណឹងម្ដងរួចមកហើយ ដោយសុំឱ្យប្រជាកសិករផ្អាកការធ្វើស្រូវរដូវប្រាំង លើកទី២ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ ព្រោះមិនមានប្រភពទឹកគ្រប់គ្រាន់។

អភិបាលខេត្តដដែល ក៏បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកបាទី និងប្រជាពលរដ្ឋ ចូលរួមស្ដារត្រកៀត ស្មៅត្រឹប នៅចំណុចស្ថានីយ៍បូមទឹក ហ៊ុន សែន ទី២២ និង២៣ ស្ថិតនៅភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ សម្រួលចរន្តមុខទឹក ដើម្បីបង្ហូរចូលប្រឡាយទឹកមេ (ហនុមាន) ដែលមានលទ្ធភាពជួយស្រោចស្រព ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំចំប៉ី ឃុំពារាម និងឃុំត្នោត ដែលមានផ្ទៃដីស្រូវប្រាំងលើកទី១ ចំនួន ១ ២៥០ហិកតា៕


-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


