ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងការពារការឆ្លងកូវីដ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់ នៅ អង់គ្លេស
យោងតាមតួលេខថ្មី ពីសេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ប្រទេសអង់គ្លេស បានការពារការឆ្លងប្រមាណ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់។

ស្របពេលជាមួយគ្នានោះដែរ វ៉ាក់សាំង ត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ចៀសដោយផ្ទាល់នូវការចូលព្យាបាលក្នុងមន្ទីរពេទ្យចំពោះមនុស្សជាង ៥២,៦០០ នាក់។
តួលេខនេះ ត្រូវបានគេដកស្រង់មកត្រឹមថ្ងៃទី២៣ខែកក្កដា និងផ្អែកលើគំរូរបស់ សេវាសុខភាពសាធារណៈអង់គ្លេស និងសាកលវិទ្យាល័យ Cambridge។

ចំណែកការប៉ាន់ស្មានពីមុន គិតត្រឹមថ្ងៃទី៩ខែកក្កដាបានបង្ហាញថា ការស្លាប់ប្រហែល ៣៧,០០០នាក់និងការឆ្លង ១១,០០០,០០០ ត្រូវបានរារាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ អ៊ីស្រាអែល នឹងចាក់វ៉ាក់សាំងដូសទី ៣ ដល់ប្រជាជនចំណាស់អាយុ ៦០ ឆ្នាំឡើងទៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


