ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៅស្រុកស្ទោងនិងស្រុកកំពង់ស្វាយ
ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ(Johnson & Johnson) ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកស្ទោងនិងស្រុកកំពង់ស្វាយ ដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

ឯកឧត្តម សុខ លូ បានពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ១៩ និងវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សព្វថ្ងៃនេះជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន។



ឯកឧត្តមអភិបាលខេត្ត បាន ក្រើនរំលឹកប្រជាពលរដ្ឋអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



