សេដ្ឋកិច្ច
ការនាំចេញអង្ករកម្ពុជានៅតែងើបឡើង ទោះខ្វះទូកុងតឺន័រ និងការដឹកជញ្ជូនទៅទីផ្សារអឺរ៉ុបថ្លៃ
ភ្នំពេញ៖ បើទោះបីជាស្ថានភាពនៃកង្វះទូកុងតឺន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជាចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យា ដែលខកខាន ឬពន្យារពេលកន្លងមក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញអង្ករក្នុងខែទី១ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច ដោយសារសហព័ន្ធបានខិតខំដឹកជញ្ជូនអង្ករទៅកាន់ទីផ្សារជាច្រើក្នុងតំបន់អឺរ៉ុប ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យាដែលខកខាន ឬពន្យារពេលកន្លងមក បើទោះបីថាស្ថានភាពនៃកង្វះទូកុងតឺន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អឺរ៉ុបនៅតែបន្តឡើងថ្លៃ ក៏ការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការងើបឡើងបន្តិច។ ជាក់ស្តែង កម្ពុជាបានការនាំចេញអង្ករបានចំនួន ២៩,៤១៥ តោន គិតជាទឹកប្រាក់ចំនួន ២១.១៨ លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដាឆ្នាំ២០១៩។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥ ភាគរយ អង្ករក្រអូបធម្មតា (សែនក្រអូប) ៣៥ភាគរយ អង្ករ សរបាយទន់ ១៧ភាគរយ ហើយអង្ករចំហុយបានចំនួន ៣ ភាគរយ។ អង្ករនាំចេញទាំងនោះចំនួន ៣៦.២១ ភាគរយ ទៅកាន់សហគមន៍អឺរ៉ុប ៣៦.១៣ ភាគរយ នាំទៅកាន់ប្រទេសចិន ៧.៨៨ភាគរយ ទៅកាន់ទីផ្សារសហគមន៍អាស៊ាន និង ១៩.៧៩ភាគរយ ទៅកាន់ទីផ្សារជ្សេងៗចំនួន២២គោលដៅ ដូចជា ហ្កាប៊ុង អូស្រ្តាលី អង់គ្លេស ញូហ្សេលេន…ជាដើម។
ការនាំចេញអង្កររបស់កម្ពុជានៅតែប្រឈមនឹងឧបសគ្គធំៗ ដែលទាមទារឱ្យមាននូវយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការឆ្លើយតបដើម្បីបង្កើតឱ្យមានការប្រកួតប្រជែង និងធានានូវនិរន្តរភាពក្នុងវិស័យនេះជាពិសេសនៅក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ឧកញ៉ា សុង សារ៉ន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ CRF កាលពីពេលថ្មីនោះថា នៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃ កូវីដ-១៩ បាន និងកំពុងរារាំងសមត្ថភាពនាំចេញអង្កររបស់កម្ពុជាដែលជំរុញឱ្យសមាជិក CRF ចាប់យកការអភិវឌ្ឍវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយជាងមុន ហើយជាពិសេសសហព័ន្ធនឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីរកដំណោះស្រាយសម្រាប់សមាជិកនាំចេញដែលប្រឈមមុខនឹងបញ្ហាដែលកំពុងកើតមានដូចជាបញ្ហាថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តឡើងថ្លៃ កង្វះទូកុងតឺន័រ តម្លៃទីផ្សារអង្ករ (អង្ករក្រអូប) អន្តរជាតិបន្តធ្លាក់ចុះតម្លៃ ធាតុចូលឡើងថ្លៃ កង្វះទុនសម្រាប់ទិញស្រូវ ជាពិសេសរោងម៉ាស៊ីនដែលសល់ស្តុកចាស់។
សហព័ន្ធស្រូវអង្ករបានឱ្យដឹងទៀតថា សម្រាប់ការនំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាន និងកំពុងប្រមូលផលក្នុងខែកក្កដានេះបានចំនួន ៣២៥,៤២៨ តោន គិតជាទឹកប្រាក់ចំនួនប្រមាណជាង ៧៨ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ នេះមានការកើនឡើងគួរឱ្យកត់សម្គាល់ទោះបី ជាមានការរាំងស្ទះខ្លះ ដោយសារវិធានការសុវត្តិភាពប្រឆាំងកូវីដ-១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវរឹតបណ្តឹងក៏ដោយ ប្រទេសកម្ពុជាបាន និងកំពុងប្រមូលផលស្រូវប្រាំងលើកជុំទី២ ចន្លោះខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី ៥៦៣,៣៩៤ ហិចតា ហើយរំពឹងនឹងទទួលបានទិន្នផលប្រមាណ ២.៨២ លានតោន។
ជារួមការនាំចេញអង្ករសរុបក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១ នេះបានចំនួន ៣០៩,៨៦៥ តោន គិតជាទឹកប្រាក់ចំនួន ២២៣.៨៥ លានដុល្លារអាមេរិក ហើយការនាំចេញស្រូវបានចំនួនជាង ២,០០៨,២៤១ តោនគិតជាទឹកប្រាក់បានចំនួនជាង ៥០៣.០៩ លានដុល្លារសហរដ្ឋអាមេរិក។ ចំណូលដុលសម្រាប់វិស័យស្រូវអង្ករ កម្ពុជាបានពីការនាំចេញមានចំនួន ៧២៦.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


