ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Lupit បង្ខំឲ្យ ចិន ជម្លៀសប្រជាជនជិត ៦ ម៉ឺននាក់ចេញពីខេត្តជាប់មាត់សមុទ្រ
ប្រព័ន្ធផ្សព្វផ្សាយជាតិចិន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរនៃខេត្ត Fujian និងខេត្ត Guangdong នៅភាគអាគ្នេយ៍ប្រទេសចិន បានជម្លៀសប្រជាជនជិត ៦ ម៉ឺននាក់ចេញពីតំបន់ឆ្នេរ ដោយសារព្យុះទីហ្វុង Lupit ។

ដោយដកស្រង់ពីមជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះទីហ្វុងនេះបានបោកបក់មកលើខេត្ត Guangdong ភាគខាងត្បូងនៅវេលាម៉ោង ១១ និង ២០ នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ហើយមនុស្សជាង ៣៣,០០០ នាក់ ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ ត្រូវបានជម្លៀសចេញនៅពេលល្ងាច ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ខេត្ត Fujian មានភ្លៀងធ្លាក់ខ្លាំងនៅតាមទីក្រុងមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្សជាង ២៥,០០០ នាក់ត្រូវបានជម្លៀសរួចទៅហើយ ។

លើសពីនេះទូកនេសាទទាំងអស់ ត្រូវបានបញ្ជាឲ្យចូលចតនៅកំពង់ផែដែលនៅជិតបំផុត ហើយសកម្មភាពទេសចរណ៍នៅសមុទ្រត្រូវផ្អាក ។ ចំណែកប្រតិបត្តិការរថភ្លើងល្បឿនលឿន និងសាឡាងនៅខេត្ត Fujian ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ។

ទន្ទឹមនោះ អ្នកឧតុនិយមជឿជាក់ថា ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលដល់តំបន់ផ្សេងទៀត ក្នុងរយៈពេល ៣ ថ្ងៃដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីប្រទេសចិនបានប្រកាសកម្រិតអាសន្នទី ៤ ដោយសារព្យុះទីហ្វុង Lupit នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Apa

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ