ព័ត៌មានជាតិ
យុទ្ធនាការប្រមូលទិញតាង៉ែនចាប់ផ្តើមថ្ងៃនេះ នៅទីលានបាល់ទាត់វាលបែកចាន
ខេត្តបាត់ដំបង៖ ក្រោយប្រមុខរដ្ឋាភិបាលបានសម្រេចជួយប្រមូលទិញមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសពត៌មាននៅថ្ងៃទី១៧ខែសីហានេះ ដើម្បីជូនដំណឹងដល់កសិករដែលកំពុងជួបបញ្ហាកកស្ទះ ក្នុងការនាំតាង៉ែនចេញទៅប្រទេសថៃ។

ប្រមុខរដ្ឋាភិបាល នឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន(តាង៉ែន)យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងារនឹងចុះទៅផ្ទាល់ ដែលមានទីតាំងទទួលទិញនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចានជាប់ទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារខេត្តដើម្បីសម្របសម្រួលសហការជាមួយក្រុមការងាររបស់សម្តេច ដែលមានលេខទូរស័ព្ទ០៧៨ ៧៧៧ ៣៧៦ /០៩៥ ៩៥១១១១។

កសិករតាមខេត្តជាប់ព្រំដែនថៃកំពុងប្រឈមការនាំចេញតាង៉ែន ខណៈដែលប្រទេសថៃត្រូវរឹតបណ្តឹងតាំងពីថ្ងៃទី១០ខែសីហាកន្លងទៅថ្មីនេះ មិនឲ្យនាំផលិតផលផ្លែតាង៉ែន (មៀនប៉ៃលិន) ចូលទៅលក់ដូចគ្រាមុនៗ ដែលធ្វើឲ្យពួកគាត់ប្រឈមនិងសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។

ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី ១៨ ខែសីហា ស្អែកនេះ។
ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖
ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


