ព័ត៌មានអន្ដរជាតិ
លោក អូបាម៉ា ផ្អាកគណនី Instagram បន្ទាប់ពីមានអ្នកចូល Comment ភ្លូកទឹកភ្លូកដីឲ្យជួយ អាហ្វហ្គានីស្ថាន
អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្អាកលែងឲ្យមានការចូល Comment មួយរយៈខ្លីនៅលើទំព័រ Instagram របស់លោកកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នក Follow បានចូលទៅ Comment ភ្លូកទឹកភ្លូកដី ទាមទារឲ្យលោកធ្វើអ្វីមួយដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ កាន់កាប់ប្រទេសរបស់ពួកគេ។

អ្នកចូលមើលបណ្តាញសង្គម Instagram របស់លោក អូបាម៉ា រួមជាមួយ Page របស់ភរិយា មីឆែល ប្រហែលពីរម៉ោង ត្រូវបានស្វាគមន៍ដោយ សារ ថា “Comment លើការបង្ហោះនេះ ត្រូវបានកំណត់”។
មនុស្សម្នាក់បានចូល Comment ថា “អាហ្វហ្គានីស្ថានត្រូវការជំនួយពីអ្នក។ សូមជួយអាហ្វហ្គានីស្ថានផង”។
ម្នាក់ទៀតសរសេរថា “ឈាមរបស់ប្រជាជនអាហ្វហ្គានស្ថិតនៅលើដៃរបស់អ្នកទាំងឡាយណាដែលនៅស្ងៀម មិនប្រឈមមុខនឹងការដាក់សម្ពាធ ហើយបានបង្កើតមិត្តជាមួយតាលីបង់។ ប្រវត្តិសាស្រ្តនឹងមិនបំភ្លេចឧក្រិដ្ឋកម្មរបស់អ្នកឡើយ”។
នៅមានការ comment ជាច្រើនទៀត រួមទាំងការអង្វរ និងស្តីបន្ទោសឲ្យលោក អូបាម៉ា ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក អូបាម៉ា មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ អំពីស្ថានភាពកាន់តែអាក្រក់ឡើងនៅប្រទេស អាហ្វហ្គានីស្ថាន នោះទេ។
គួរបញ្ជាក់ថា កាលពីខែមេសា លោក អូបាម៉ា បានសរសើរលោក ចូ បៃដិន ចំពោះភាពជាអ្នកដឹកនាំដ៏ក្លាហានរបស់លោក ដែលសម្រេចចិត្តដកទ័ពចេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


