សុខភាព
កំពុងចាក់វ៉ាក់សាំងដូសទី ៣ កុំប្រហែសរឿងអស់នេះ ប្រយ័ត្នមានផលវិបាកក្នុងខ្លួនថ្ងៃមុខ
មុនចាក់វ៉ាក់សាំង តែងមានបម្រាមមុននិងក្រោយចាក់រួច កុំធ្វើនេះ កុំធ្វើនោះ នាំឲ្យមានផលវិបាកខ្លួនទៅថ្ងៃមុខ។ដោយឡែកក្នុងខណៈប្រទេសយើង កំពុងចាប់ផ្ដើមចាក់ដូសទី៣ឬដូសជំរុញ ជូនដល់ប្រជាជនទាំងអស់ ក្នុងនោះដែរ ក៏ត្រូវមានការប្រុងប្រយ័ត្ម និងត្រូវបំប៉នរាងកាយដូចគ្នា។

រឿងទាំងអស់នោះអាចថាតូចតាច ប៉ុន្តែប្រសិនបើយើងមិនដឹង ហើយបើដល់ថ្ងៃចាក់វ៉ាក់សាំងប្រហែស នាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ទៅជាឈឺឬដួលសន្លប់ស្លន់ស្លោ ដោយសារសុខភាពទន់ខ្សោយស្រាប់ក៏មាន។ ហើយជាទូទៅមិនថាមនុស្សចាស់ សូម្បីវ័យក្មេងខ្លះក៏មើលរំលងវិធីទាំងនោះ ឬមិនធ្វើសោះតែម្ដង។
១ គេងមិនគ្រប់គ្រាន់ លុះបើដល់ថ្ងៃចាក់នឹងគ្មានកម្លាំង ហើយអាចឈឺថ្កាត់ភ្លាមៗ មិនអាចស្មានដឹងនោះទេ។ នៅពេលយើងគេង ប្រព័ន្ធរាងកាយសំខាន់ៗធ្វើការជួសជុលដោយខ្លួនឯង។ នៅពេលសម្រាកមិនបានពេញភ្នែក បេះដូងខួរក្បាលនិងប្រព័ន្ធភាពស៊ាំមិនទទួលបានការថែទាំគ្រប់គ្រាន់ដូចគ្នា។ គេងមិនគ្រប់ បើទោះបីជាទទួលវ៉ាក់សាំង ក៏រាងកាយមិនឆាប់ដុះអង្គទីគ័របានពេញលេញដូចគេដែរ។
២ អ្នកខ្លះផឹកស្រាឬភេសជ្ជៈមានជាតិហ្គាស ជាតិផ្អែមឲ្យហើយ ខ្លាចពេលចាក់ត្រូវតមមិនអាចហូបបានតាមចិត្តចង់។ អ្នកជំនាញបានឲ្យដឹងជាច្រើនឆ្នាំមកហើយថា ការហូបគ្រឿងស្រវឹង ជាតិផ្អែមច្រើនពេក ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយតាមវិធីជាច្រើន។ ដូច្នេះបើអាចអត់បានក៏អត់សិនទៅ ចៀសវាងនាំផលវិបាកតែខ្លួនឯងប៉ុណ្ណោះ។
៣ អត់ព្រមផឹកវីតាមីនបំប៉នរាងកាយមុនចាក់ ចេះតែខ្ជិលហីៗ ហើយមិនព្រមណែនាំដល់ក្រុមមនុស្សចាស់ដូចគ្នា។ វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងរបស់អាមេរិក បាននិយាយថា“ ប្រសិនបើអ្នកខ្វះវីតាមីនណាមួយ នោះវាមានផលប៉ះពាល់ដល់ភាពងាយនឹងឆ្លងមេរោគ” ។

៤ ទម្លាប់ខ្លួននៅឯកោនិងគិតច្រើនស្រ្តេស នាំឲ្យខូចអារម្មណ៍ ក៏អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយលឿន។ មិនស្រួលពេលកំពុងចាក់ថ្នាំ អាចទៅជាភិតភ័យ ឬថប់បារម្ភភា្លមៗក៏មាន។
៥ ដាច់ខាតកុំខ្ជិលរឿងហូបទឹក ទោះមិនឃ្លានឬអត់វាមិនអាស្រ័យលើមាត់និងក្រពះ តែរាងកាយទៅវិញទេ ដែលត្រូវការចាំបាច់ក្នុងអំឡុងចាក់វ៉ាក់សាំង។
៦ មួយទៀត កុំភ្លេចខ្លួនទៅឈរហាលថ្ងៃឲ្យសោះ ព្រោះមានមេរៀនជាច្រើនពីមនុស្សដែលបានចាក់វ៉ាក់សាំងរួច ទៅជាដួលសន្លប់ភ្លាមៗ ដោយសារឈរក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។
សូមជូនពរឲ្យបងប្អូនកម្ពុជាមានសុខភាពល្អទាំងមុននិងក្រោយចាក់វ៉ាក់សាំងដូសជំរុញនេះ ជាពិសេសគឺចៀសឆ្ងាយពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងមានវត្តមានក្នុងប្រទេសយើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


