ព័ត៌មានជាតិ
ពលករពីថៃ០៥នាក់ទៀតបានចេញទៅផ្ទះក្រោយពីធ្វើចត្តាឡីស័កអវិជ្ជមាន
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះបានចាត់ឱ្យ លោក ហេង ឡេង ប្រធានការិល័យអប់រំ និងប្រធានមណ្ឌលចត្តាឡីស័ក លោក គឹម ណារ៉ូត អនុប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌយកលិខិតអនុញ្ញាតចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ជូន និងសូមចូលរួមអបអរសាទរ ចំពោះពលករមកពីថៃចំនួន ០៥ នាក់ ទៀតដែលបានមកធ្វើចត្តាឡីស័ក និងយកសំណាក ( PCR ) ជាលទ្ធផល អវិជ្ជមាន ដើម្បីឱ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ។

នេះជាលើកទី៥ហើយដែលពលករជាអ្នកអវិជ្ជមានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលបានវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់។
ពលករមកពីថៃទាំង ០៥ នាក់ បានថ្លែងអំណរអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកមើលថែទាំ ផ្គត់ផ្គង់សម្ភារៈផ្សេងៗ និងអាហារមិនដែលខ្វះខាត។ ពួកគាត់ប្ដេជ្ញាចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានល្អបំផុត។

សូមបញ្ជាក់ថា ពលករមកពីថៃ ដែលបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ សរុបចំនួន ៤៣ នាក់ និងបានអនុញ្ញតឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំនួន ៣៥ នាក់។ ពលករនៅសល់ ចំនួន ០៨ នាក់ទៀត កំពុងបន្តបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនៅក្នុងមណ្ឌលចត្តាឡីស័កបន្ថែមទៀត៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


