KPT+
កុំចង់ដឹងឮរឿងទាំង ៤ នេះ បើមិនចង់ឲ្យជីវិតពោរពេញដោយភាពអវិជ្ជមាន
កាលពីនៅក្នុងពោះម្ដាយគ្រប់រូបតែងតែព្យាយាមយករឿងវិជ្ជមាន មកដាក់ក្នុងខ្លួន ដើម្បីថែទាំសុខភាពផ្លូវចិត្តកូន ដល់ពេលដឹងក្ដី រឿងអវិជ្ជមាននៅក្នុងសង្គមក៏ចាប់ផ្ដើមមានឥទ្ធិពលមកលើការលូតលាស់របស់មនុស្សសឹងតែគ្រប់គ្នា។ ការលូតលាស់ជាមួយរឿងអវិជ្ជមាន អាចនាំឲ្យមនុស្សនោះវិវត្តទៅជាមនុស្សអវិជ្ជមាន ដែលបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញខ្លួន និងខ្លួនគេផងដែរ។ កត្តានេះហើយ ទើបយើងគប្បីជៀសវាងដឹងឮរឿងខាងក្រោមនេះ កុំឲ្យជីវិតកាន់តែដុនដាប៖
១. រឿងរន្ធត់
សម័យបច្ចេកវិទ្យាការចែករំលែករឿងមិនល្អដើរទន្ទឹមគ្នានឹងចំណេះដឹងដូចគ្នា។ រឿងរន្ធត់ដែលមនុស្សចូលចិត្តចែករំលែកនៅលើបណ្ដាញសង្គមភាគច្រើនគឺវីដេអូ ឬរូបភាពមិនសមរម្យពីគ្រោះថ្នាក់ណាមួយដោយមិនបិទបាំងស្នាមរបួស និងឈាម ទោះបីជាគេហាមប្រាមយ៉ាងណាក្ដីការចែករំលែករឿងអពមង្គលទាំងនេះ នៅតែត្រូវគេចែករំលែកដ៏ទូលំទូលាយតាមសារ និងក្រុមឯកជនដដែល។

២. រឿងអមនុស្ស
រឿងអមនុស្សត្រូវចាស់ៗហាមតៗគ្នាទៅហើយ ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តជំនះហេតុតែចង់ដឹងចង់ឮ។ រឿងប្រភេទនេះ គេចាត់ទុកជារឿងអវិជ្ជមានព្រោះថាការទស្សនារឿងភ័យខ្លាចបង្កឲ្យមនុស្សមានសុខភាពផ្លូវចិត្តទន់ខ្សោយឆាប់ប្រតិកម្មនឹងរឿងអវិជ្ជមាន ជាងមនុស្សមិនមើលរឿងខ្មោច។
៣. រឿងអ្នកដទៃ
មនុស្សភាគច្រើនចូលចិត្តយកជីវិតរបស់ខ្លួនទៅប្រៀបធៀបនឹងជីវិតអ្នកដទៃ រួចមកអង្គុយតូចចិត្ត បំបាក់កម្លាំងចិត្តខ្លួនឯងទៅវិញ។ ជីវិតមនុស្សម្នាក់ៗមានសុខមានទុក្ខខុសៗគ្នា សូម្បីតែបងប្អូនធំធាត់ជាមួយគ្នា មានជីវិតមិនដូចគ្នាផង ទម្រាំតែអ្នកដទៃទៀត។ ចំណែកឯជម្លោះគ្រួសារគេនោះ ក៏មិនគួរយកមកគិតនាំតែសៅហ្មងដែរ ព្រោះតែវាគឺជារឿងអពមង្គលមិនគួរជាគំរូដល់ជីវិតយើងឡើយ។

៤. ពាក្យសម្ដីអ្នកដទៃ
កុំចង់ដឹងពាក្យសម្ដីមិនបានការអ្នកណាចង់និយាយអ្វីក៏ស្រេចតែគេទៅ ជីវិតរបស់អ្នកមានតម្លៃណាស់ អ្នកត្រូវតែរស់នៅសម្រាប់សេចក្ដីសុខខ្លួនឯង ជាជាងតាមផ្គាប់ចិត្តអ្នកដទៃ។ ដើមដែលគេនិយាយពីអ្នក វាមិនដែរជារឿងល្អនោះទេ ការចង់ដឹងនោះ មិនចំណេញអ្វីក្រៅពីភាពមិនសប្បាយចិត្ត និងនាំឲ្យក្ដៅក្រហាយដល់ចិត្តតែប៉ុណ្តោះ។ បើដឹងថាគេនិយាយដើមហើយ អ្នកគ្រាន់តែកត់ចំណាំមនុស្សប្រភេទនោះទៅ កុំឲ្យថ្ងៃក្រោមរាប់អានចំទៅបានហើយ។

ភាពអវិជ្ជមាន គឺជាឃាតកលាក់មុខជាយូរណាស់មកហើយ ជាក់ស្ដែងផលរំខានទាំងនេះ មិនបង្ហាញភ្លាមៗដូចរលាកទឹកក្ដៅទេ ប៉ុន្តែវាសន្សំម្ដងបន្តិចៗរហូតដល់យកឈ្នះលើជីវិតយើងដោយជោគជ័យ។ សូមចាប់ផ្ដើមជីវិតរឹងមាំជាមួយនឹងផ្លូវចិត្តដ៏ស្រស់បំព្រងរបស់អ្នក ទើបជីវិតអ្នករឹងមាំ និងស្រស់ស្រាយងាយស្រួលកក្នុងការតស៊ូតទៅមុខទៀត៕
អត្ថបទ៖វារី
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
ចុចអាន៖មនុស្សលួចច្រណែនឫស្សា លើអ្នកដែលលើសខ្លួន នឹងជួបឥទ្ធិពលអវិជ្ជមាន ៥ នេះក្នុងជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


