កីឡា
សម្ភារៈកីឡាវាយកូនឃ្លីលើតុ ៩ មុខ មកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីម្សិលមិញហើយ
សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមក ដល់សាលកីឡាវាយកូនឃ្លី លើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញនេះ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឲ្យដឹងថា សម្ភារកីឡាវាយកូនឃ្លីលើតុនេះមាន៩មុខ ដែលមាន តម្លៃសរុបជាង ៥០០០ដុល្លារអាមេរិក ប៉ុន្តែតម្លៃនេះជាតម្លៃបញ្ចុះពិសេសតែប៉ុណ្ណោះ។ តាមរយៈការទទួលបាននូវសម្ភារហ្វឹកហាត់ថ្មីៗបន្ថែមនេះ ត្រូវបានលោក ស៊ុន សុទ្ធារិទ្ធ ជឿជាក់ថា ក្រុមកីឡាករ កីឡាការិនី ដែលគ្រោងនឹងចូលរួមហ្វឹក ហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ នឹងទទួលបាននូវឧបករណ៍ហ្វឹកហាត់គ្រប់គ្រាន់ ដើម្បីបង្កើនបច្ចេកទេសឆ្ពោះទៅប្រកួតប្រជែងស៊ីហ្គេម ២លើកចំពោះមុខកាន់តែល្អប្រសើរថែម ទៀត ។

អគ្គលេខាធិការរូបនេះបន្ថែម សម្ភារកីឡាវាយ កូនឃ្លីលើតុនេះ នឹងប្រើប្រាស់សម្រាប់ការហ្វឹក ហាត់របស់ក្រុមកីឡាករ កីឡាការិនីឈុតធំនិងឈុតថ្នាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ។ ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក ក្រុមជម្រើសជា តិវាយកូនឃ្លីលើតុមួយចំនួនទៀតក៏ត្រៀមចេញ ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ផងដែរ ជាមួយ នឹង១១ប្រភេទកីឡាផ្សេងទៀត ដែលមានចំនួនសរុប ១៣៥នាក់។ នេះជាផែនការហ្វឹកហាត់រយៈ ពេលវែងនៅប្រទេសចិន របស់របស់គណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ក្រៅពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា នេះជាការហ្វឹកហាត់ត្រៀមរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ នៅក្នុងចំណោមប្រ ភេទកីឡាជាច្រើនទៀត ដែលត្រូវហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងបរិបទកូវីដ-១៩នេះ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេ ដាយស៊ីហ្គេមលើកទី៣១នៅប្រទសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



