Connect with us

កីឡា

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ការ​រីកចម្រើន​ទៅ​មុខ​មិន​មែន​មាន​តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រធាន​តែ​ម្នាក់​ឯង​នោះ​ទេ​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ថា​នៅ​អាណត្តិ​ថ្មី​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ២០២៩​ នេះ​លោក​ប្ដេជ្ញា​នឹង​បន្ត​ខំប្រឹង​ប្រែង​ដឹកនាំ​កីឡា​មួយ​នេះ​ឲ្យ​មានការ​អភិវឌ្ឍន៍​ និង​មាន​​ភាព​រីកចម្រើន​ស្រប​ពេល​​គ្រប់ភាគីទាំង​អស់​ក៏​ត្រូវ​សហការ​គាំទ្រ​ដូច​គ្នា​ដើម្បី​បាន​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រផ្សេងៗ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ គៀត​ ច័ន្ទថារិទ្ធ​

លោក​ គៀត​ ច័ន្ទថារិទ្ធ​ បាន​លើក​ឡើង​ថា​ អរគុណ​ចំពោះ​ការ​ទុក​ចិត្ត​របស់​គណៈកម្មការ​ប្រតិបត្តិ​ សមាជិក​ ទាំង​អស់​ដែល​បាន​បន្ត​គាំទ្រ​ឲ្យ​រូប​លោក​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​នូវ​អាណត្តិថ្មី​នេះ​បន្ត​ទៀត។​ ការ​ទុកចិត្ត​នេះ​ថា​ជា​សំណាង​ក៏​បាន​ថា​ជា​បន្ទុក​ក៏​បាន​ ព្រោះ​ជា​ការ​ទំនួល​ខុសត្រូវ​បន្ត​រយៈពេល​ ៥​ឆ្នាំ​ទៅ​មុខ​ទៀត​ហើយ​ ស្រប​ពេល​លោក​បាន​សុំ​ឈប់​ដោយ​ផ្ដល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​ក្មេងៗ​ជា​អ្នក​បន្ត​ទៀត​ប៉ុន្តែ​មាន​ការ​ស្នើសុំ​ឲ្យ​នៅ​ជួយ​ដឹកនាំ​ដដែល។​

ទិដ្ឋភាព​មហាសន្និបាត

ក្នុង​នាម​ប្រធាន​សហព័ន្ធ​អាណត្តិ​ទី៨​ នេះ​លោក​ប្ដេជ្ញា​នឹង​ខំប្រឹងប្រែង​ដឹកនាំ​កីឡា​មួយ​នេះ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ និង​រីកចម្រើន​ពិសេស​លើ​ការ​បណ្ដុះធនធាន​កីឡាករ​ កីឡា​ការិនី​ក្មេងៗ​ថ្មីៗ​បន្ថែម​ទៀត។​ យ៉ាងណា​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​តែ​ម្នាក់​ឯក​ក៏​ពិបាក​ដែរ​ទាល់តែ​មាន​ការ​សហការ​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រាប់​តាំង​ពី​ថវិកា​ជា​ដើម​ទើប​មាន​ការ​រីកចម្រើន​ទៅ​រួច។​ រយៈពេល​ ៥ឆ្នាំ​តទៅ​មុខ​នេះ​សហព័ន្ធ​ត្រូវ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ឆ្នាំ​ និង​ផែនការ​អនុវត្តន៍​ទៅ​តាម​ឆ្នាំ​និមួយៗ។​

ទិដ្ឋភាព​មហាសន្និបាត

ជា​មួយ​គ្នា​នោះ​ដែរ​ប្រធាន​សហព័ន្ធ​ បាន​ថែ្លង​អំណរគុណ​ដល់​បណ្ដា​ក្លឹប​ទាំង​អស់​ដែល​បាន​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​ និង​អភិវឌ្ឍន៍ធនធាន​​ថ្មីៗ​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ជា​ទីកន្លែង​ហ្វឹកហាត់​ជា​ដើម។ ដូច្នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​រួម​គ្នា​បន្ត​ជំរុញ​អភិវឌ្ឍន៍​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​ឲ្យ​កាន់​តែ​មាន​ការ​គាំទ្រ និង​សំបូរ​ធនធាន​​ច្រើន​បន្ថែម​ទៀត។​

ទិដ្ឋភាព​មហាសន្និបាត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​លើក​ទិសដៅ​ការងារ​អាណត្តិ​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ឆ្នាំ​២០២៩។​ លោក​ គៀត​ ច័ន្ទថារិទ្ធ​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ លោក​ សុខ​ វាសនា​ អនុប្រធាន​ទី១​ លោក​ យិត​ ភីរៈ​ អនុប្រធាន​ទី២​ លោក​ ហេង​ សុខជាតិ​ អគ្គលេខាធិការ​ លោក​ ព្រុំ​ ឌុចបូរ៉ានឿន អគ្គហេរញ្ញិក។​ មហាសន្និបាត​បញ្ចប់​អាណត្តិ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០២៩​ នៅ​ NOCC៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម