កីឡា
វ័យត្រឹម ៩ឆ្នាំ ឡាំគីមណា ស៊ីសុរក្សា ដាក់ក្ដីស្រមៃចង់ជាប់ជម្រើសជាតិនៅថ្ងៃអនាគត
កុមារា ឡាំគីមណា ស៊ីសុរក្សា វ័យត្រឹម ៩ឆ្នាំប៉ុណ្ណោះ តែដាក់ក្ដីស្រមៃនៅថ្ងៃអនាគតចង់ជាប់ជាកីឡាករជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) និងចង់ចេញទៅប្រកួតនៅឯក្រៅប្រទេសដូចរៀមច្បងផ្សេងៗដែរ។

កុមារា ឡាំគីមណា ស៊ីសុរក្សា
កុមារា ឡាំគីមណា ស៊ីសុរក្សា បានឲ្យដឹងថា រូបគេហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) នេះរយៈពេលប្រហែល ៣ឆ្នាំមកហើយ។ សមត្ថភាពក៏មិនទាន់ល្អអ្វីនោះឡើយ ពោលត្រូវហ្វឹកហាត់បំពេញបន្ថែមជាច្រើនចំណុចទៀត។
កុមារាវ័យ ៩ឆ្នាំរូបនេះបន្ថែមទៀតថា រូបគេមានក្ដីស្រមៃនៅថ្ងៃអនាគតចង់ជាប់ជាកីឡាករជម្រើសជាតិកម្ពុជាដូចបងៗរបស់ខ្លួនដែរ និងចង់មានឱកាសចេញទៅប្រកួតនៅឯក្រៅប្រទេសផង និងចង់ប្រកួតដណ្ដើមមេដាយជូនប្រទេសជាតិផង។

កុមារា ឡាំគីមណា ស៊ីសុរក្សា មិត្តរួមក្រុម
ងាកមកនិយាយពីគុណប្រយោជន៍នៃការហ្វឹកហាត់កីឡាមួយនេះ ស៊ីសុរក្សា លើកឡើងទៀតថាគឺល្អខ្លាំងសម្រាប់សុខភាព ពេលហ្វឹកហាត់បានកម្សាន្តសប្បាយផង និងបានកាត់បន្ថយពេលទំនេរ ឬលេងទូរសព្ទឥតប្រយោជន៍ជាដើម។ បន្ថែមពីនេះបានធ្វើឲ្យខ្លួនមានសុខភាពល្អផងដែរ។

កុមារា ស៊ីសុរក្សា ពេលទទួលមេដាយសំរឹទ្ធ
បញ្ជាក់ដែរថា កុមារា ឡាំគីមណា ស៊ីសុរក្សា បានចូលហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុនេះប្រហែល ៣ឆ្នាំមកហើយ និងធ្លាប់ចូលរួមការប្រកួតបាន ៤ដងផងដែរ។ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលសហព័ន្ធរៀបចំឡើងនេះគឺរូបគេឈ្នះមេដាយសំរឹទ្ធ ២គ្រឿង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


