Connect with us

កីឡា

ឡាំគីមណា ស៊ីសុរក្សា ​ការ​តាំង​ចិត្ត​ និង​ការ​តស៊ូ​ហ្វឹកហាត់​រហូត​ឈ្នះ​មេដាយ​មាស​ក្នុង​ការ​ប្រកួតកីឡា​សិស្សបឋម​

បានផុស

នៅ

កុមារា​ ឡាំគីមណា ស៊ីសុរក្សា​ ផ្នែក​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​តំណាង​រាជធានីភ្នំពេញ ​តាម​រយៈ​ការ​តាំង​ចិត្ត​ខ្ពស់​ និង​ការ​ខិត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​តស៊ូ​រយៈ​ ៣-៤ឆ្នាំ​​មក​នេះ​​ ឥលូវ​អាច​ដណ្ដើម​មេដាយ​មាស​បាន​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡាំគីមណា ស៊ីសុរក្សា​ អំឡុង​ពេល​ប្រកួត

លោក ឡាំ ស៊ីដាវុទ្ធ ​អាណាព្យាបាល​របស់​កុមារា​ ឡាំគីមណា ស៊ីសុរក្សា​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ដោយ​ឃើញ​កូន​ប្រុស​ខំ​រៀន​សូត្រ​ និង​ខិតខំ​ហាត់​កីឡា​ដំណាល​គ្នា​យ៉ាង​សកម្ម​បែប​នេះ។​ បើ​ទោះ​ជា​មិន​សូវ​មាន​ពេល​ទំនេរ​ច្រើន​ និង​ត្រូវ​ការ​បែងចែកម៉ោង​គ្នា​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​កូន​របស់​លោក​មិន​បង្ហាញ​ពី​ការ​លំបាក​ ឬ​នឿយ​ហត់​នោះ​ឡើយ។​

​កុមារា​ ឡាំគីមណា ស៊ីសុរក្សា​ និងឪពុក

ឪពុក​របស់​ ស៊ីសុរក្សា​ បន្ថែម​ទៀត​ថា​ នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​រូប​គេ​ដែល​បាន​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ​នេះ។​ កូន​ប្រុស​របស់​លោក​បាន​ចូលរួម​កម្មវិធី​ទូទាំង​ប្រទេស​នេះ​ ៣-៤​ដងមក​ហើយ​ដែរ​ ប៉ុន្តែ​សមត្ថភាព​នៅ​មាន​កម្រិត​ទើប​មិន​អាច​ឈ្នះ​មេដាយមាស។​ យ៉ាងណា​ការ​តស៊ូ​ព្យាយាម​ហ្វឹកហាត់​ដោយ​មាន​គោលដៅ​ច្បាស់លាស់​ និង​មិន​បោះបង់​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​សមត្ថភាព​កើន​ឡើង​ជា​បន្តបន្ទាប់​ និង​ឈ្នះ​មេដាយ​សំខាន់ៗ​ផង​ដែរ​ពេលថ្មីៗ​នេះ។​

​កុមារា​ ឡាំគីមណា ស៊ីសុរក្សា​ ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ និង​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ហ្វឹកហាត់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ជា​ប្រចាំ​ថ្ងៃ​ដូច​នេះ។​ ការ​ហ្វឹកហាត់​កីឡា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​សុខភាព​ល្អ​ មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ និង​បាន​កាត់​បន្ថយ​ការ​មើល​ទូរសព្ទ​ជា​ដើម។​

​កុមារា​ ឡាំគីមណា ស៊ីសុរក្សា​

បញ្ជាក់​ដែរ​ថា ​កុមារា​ ឡាំគីមណា ស៊ីសុរក្សា​ ជា​កីឡាករ​ផ្នែក​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​តំណាង​ឲ្យ​រាជធានីភ្នំពេញ ​ក្នុង​ការ​ប្រកួត​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នេះ។​ រូប​គេ​ប្រកួត​ឈ្នះ​មេដាយ​មាស ១គ្រឿង​លើ​វិញ្ញាសា​វាយ​គូ​ក្នុង​ព្រឹត្តិការណ៍​សិស្ស​បឋម​ដែល​ទើប​បញ្ចប់​។​ ក្រៅ​ពី​ជ័យជម្នះ​មួយ​នេះ​រូប​គេ​ក៏​ជា​ជើងឯក​លេខ១​ ទាំង ២វិញ្ញាសារ​គឺ​វិញ្ញសា​វាយ​គូ​ និង​វិញ្ញាសា​ឯកត្តជន​ ក្នុង​ការ​ប្រកួត​កម្រិត​សាលា​បឋមសិក្សា​ប្រចាំ​រាជធានី​ភ្នំពេញ​ អំឡុង​ឆ្នាំ​២០២៦​ កន្លង​ទៅ​៕​

ឡាំគីមណា ស៊ីសុរក្សា​ ពេល​ឈ្នះ​មេដាយមាស

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម