ព័ត៌មានអន្ដរជាតិ
លក្ខខណ្ឌតែមួយគត់ ដែលអាមេរិក ហ៊ានអះអាង អាចគ្រប់គ្រងកូវីដបាន ត្រឹមដើមឆ្នាំក្រោយ
លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយកាលពីថ្ងៃអង្គារទី ២៤ ខែសីហាថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន នៅត្រឹមដើមឆ្នាំក្រោយ ក្នុងលក្ខខណ្ឌបើការចាក់វ៉ាក់សាំង កើនឡើង។
លោកបានលើកឡើងបែបនេះ មួយថ្ងៃបន្ទាប់ពីវ៉ាក់សាំង Pfizer ទទួលបានការអនុម័តពេញលេញពី រដ្ឋបាលចំណីអាហារនិងឱសថ (FDA)។

អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ និងសន្និសីទសារព័ត៌មាននៅសេតវិមានថា ការយល់ព្រមពី FDA ចំពោះវ៉ាក់សាំង Pfizer-BioNTech បានត្រួសត្រាយផ្លូវឲ្យមនុស្សកាន់តែច្រើន ទទួលបានការចាក់ថ្នាំបង្ការ ខណៈវ៉ាក់សាំង Moderna ប្រហែលជានឹងទទួលការយល់ព្រមនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយក៏នឹងមានការអនុញ្ញាតសម្រាប់ក្មេងៗចាក់វ៉ាក់សាំងនៅរដូវស្លឹកឈើជ្រុះផងដែរ។
លោក Fauci និយាយថា “សូមខ្ញុំជម្រាបដល់ប្រជាជនមិនទាន់ចាក់វ៉ាក់សាំងនៅក្នុងប្រទេស ឲ្យដឹងថា យើងមានសមត្ថភាព កាត់បន្ថយពេលវេលាដើម្បីឈានដល់ទីបញ្ចប់នៃជំងឺរាតត្បាតនេះបាន”។

លោកបានប្រាប់ NBC News ថា “ខ្ញុំគិតថាមានឱកាសសមរម្យដែលវ៉ាក់សាំង Pfizer ឬ Moderna អាចទទួលបានការអនុម័តពី FDA សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំមុនរដូវឈប់សម្រាកនាពេលខាងមុខនេះ។ សង្ឃឹមថានៅពាក់កណ្តាលរដូវស្លឹកឈើជ្រុះនិងដើមរដូវរងារ”។
ស្របពេលជាមួយគ្នានោះ មន្រ្តីសហរដ្ឋអាមេរិក ក៏បានជំរុញឲ្យនិយោជកឯកជននិងថ្នាក់ដឹកនាំរដ្ឋនិងមូលដ្ឋាននានា តម្រូវឲ្យបុគ្គលិក ទៅទទួលថ្នាំបង្ការផងដែរ ក្នុងគោលបំណងបង្កើនអត្រាចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មី ដោយសារតែវីរុសបំប្លែងខ្លួន Delta។ អត្រាចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់ ក៏កំពុងកើនឡើងផងដែរ ជាពិសេសនៅរដ្ឋ Florida, Mississippi, Louisiana, Texas និងផ្នែកផ្សេងទៀតនៃភាគខាងត្បូង សហរដ្ឋអាមេរិក។
ចំនួនអ្នកស្លាប់ជាមធ្យមដោយសារជំងឺកូវីដ-១៩ បានកើនឡើង ២៣ ភាគរយក្នុងរយៈពេល ៧ ថ្ងៃមុន។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ ជាមធ្យម ១,០០០ នាក់ក្នុងមួយថ្ងៃនិងឆ្លងថ្មីជាង ១៥០,០០០ ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ត្រៀមរស់នៅជាមួយជំងឺកូវីដ ១៩ ពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?