ព័ត៌មានជាតិ
អ្នកធាក់ស៊ីក្លូ៣០០នាក់ ទទួលបានផ្លែមៀន មី ម៉ាស់ និងអាកុល ពីមូលនិធិត្រីចក្រយាន្តកម្ពុជា
អំណោយជា ផ្លែមៀន មី ម៉ាស់ និងអាកុល ឬជែលមួយចំនួន ត្រូវបានលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចាត់ឲ្យលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ យកទៅហូប និងការពារខ្លួន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននឹងកំពុងកើតមាន នៅក្នុងរាជធានីភ្នំពេញនៅឡើយ។
ការផ្ដល់ជូន នូវផ្លែមៀន និងសម្ភារៈមួយចំនួន ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋ បាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ ក្នុងម្នាក់ៗ ទទួលបានផ្លែមៀន ចំនួន២គីឡូក្រាម មី១កេស ម៉ាស់ចំនួន២ប្រអប់ និងអាកុល ឬជែល២ដប ដើម្បីយកទៅប្រើប្រាស់ ការពារខ្លួនពីជំងឺកូវីដ-១៩។

លោកម៉េត មាសភក្តី បានបញ្ជាក់ផងដែរថា អ្នកធាក់ស៊ីក្លូទាំង៣០០នាក់នេះ តែងទទួលបានការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស មូលនិធិត្រីចក្រយានកម្ពុជា និងលោក ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ និងលោកអភិបាលរាជធានីភ្នំពេញនេះ អ្នកធាក់ស៊ីក្លូទាំងអស់ តែងតែទទួលបានការឧបត្ថម្ភ ពីមូលនិធិ ក្នុងមួយថ្ងៃទទួលបាន ទឹកប្រាក់ចំនួន៧០០០រៀល ស្មើនឹង២១ ម៉ឺន រៀល ក្នុងមួយខែ។ បន្ថែមពីលើនេះមូលនិធិ ក៏តែងតែបានជួយឧបត្ថម្ភ ជាម៉ាក អាកុល ជែល និងសម្ភារៈមួយចំនួនថែមទៀត ជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារទប់ស្កាត់ជំងឺកូវី-១៩ផងដែរ។ បន្ថែមពីនេះទៀតអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប័ណ្ណក្រីក្រ ប ស ស សម្រាប់ការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា របស់រដ្ឋដោយមិនអស់លុយផងដែរ។

លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកា ដែលត្រូវបើកជូន អ្នកធាក់ស៊ីក្លូទាំងអស់នេះ គឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះ តាមប្រព័ន្ធផ្ញើរលុយវីង ដើម្បីបង្កភាពងាយស្រួល ឲ្យពួកគាត់ក្នុងការបើកថវិកា ទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់អាចបើកបាន១ដង៕ (ដោយ)៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


