ព័ត៌មានជាតិ
លោកតាស៊ីក្លូជាង១០០នាក់ ទទួលបានអំណោយពីសប្បុរសជនអំឡុងវិបត្តិកូវីដ-១៩
ក្នុងស្ថានភាពនៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះដែរ លោកតាៗធាក់ស៊ីក្លូប្រមាណជាង១០០នាក់ទទួលបានអំណោយពីសប្បុរសជនសម្រាប់ជួយសម្រួលដល់ជីវភាពខ្វះខាតប្រចាំថ្ងៃរបស់ពួកគាត់។

ការចែកអំណោយនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាបច្ចុប្បន្នកំពុងជួបញ្ហាដោយសារជំងឺដ៏កាចសាហាវកូវីដ-១៩ រហូតឈានដល់ការសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនោះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
បើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Iv Sa mnang បានឲ្យដឹងថា លោកតាៗធាក់ស៊ីក្លូចំនួន ១០៦នាក់បានទទួលអំណោយជាថវិកាក្នុងម្នាក់ចំនួន១៥០ដុល្លារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃអំឡុងពេលជំងឺកូវីដកំពុងរាតត្បាតឈាន់ដល់ការបិទខ្ទប់ភ្នំពេញនិងក្រុងតាខ្មៅ។ ថវិកាដែលចែកជូនលោកតាធាក់ស៊ីក្លូនៅពេលនេះ សុទ្ធតែជាថវិការបស់បងប្អូនសប្បុរសទាំងអស់។

ប្រភពបន្ថែមថាឆ្លៀតក្នុងឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយសម្រួលជីវភាពក្រុមលោកតាស៊ីក្លូនិងសូមអរគុណដល់បងប្អូនផ្សេងៗជាច្រើនក្រុមទៀតដែលកំពុងតែសស្រាក់សស្រាំជួយដល់ក្រុមលោកតាស៊ីក្លូក្នុងស្ថានភាពបិទខ្ទប់ដោយសារជំងឺកូវីដ-១៩នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


