ព័ត៌មានជាតិ
កុមារនិងយុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រុកទៅទទួលវ៉ាក់សាំង នៅតាមទីតាំងទាំង៨
កុមារនិងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី២៦សីហានេះ បានសម្រុកទៅទទួលការវ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកទាំង៨ទីតាំងយ៉ាងច្រើន ទាំងអ្នកដែលមិនទាន់ទទួលបានការវ៉ាក់សាំងដូសទី១ និងអ្នកទៅទទួលបានការចាក់វ៉ាក់សាំងដូសទី២ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសចំពោះអ្នក ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ។
ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៦សីហានេះ ឃើញមាន បងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម មកទទួលចាក់វ៉ាក់សាំងច្រើន ហើយក្រុមគ្រូពេទ្យបាន រំលែកវ៉ាក់សាំងសម្រាប់ចាក់ឲ្យកុមារ និងយុវវ័យ មកចាក់ជូនពួកគាត់ តែតម្រូវឲ្យពួកគាត់បានឯកសារដែលចេញដោយអាជ្ញាធរ។


យោងតាមសេចក្តីជួនដំណឹងរបស់សាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ នាពេលកន្លងមក សម្រេចចាក់ដល់កុមារ និងយុវវ័យ ប្រមាណជាង ២០ម៉ឺននាក់រួចមកហើយ ខណៈពេលដែលចាក់ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានជិត ១លាន ៧សែននាក់ ស្ទើរគ្រប់តាមផែនការកំណត់។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយ ដោយមូលហេតុផ្សេងៗ ដូចជា មាន បញ្ហាសុខភាព ជាប់អនុវត្តវិធានចត្តាឡីស័ក ទើបគ្រប់អាយុកំណត់ ឬជាប់ធុរៈផ្សេងៗជាដើម។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តទៀតថា ក្នុងន័យនេះ និង ដើម្បីបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបានតាមលទ្ធផលគ្រោងទុក ក៏ដូចជាពង្រីក វិសាលភាពនៃការគ្របដណ្ដប់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់ សំដៅបង្កើនភាពសាំក្នុងសហគមន៍ឱ្យកាន់តែ រឹងមាំនោះ អនុគណៈកម្មការចំពោះកិច្ចពាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តការ ចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដូសទី១ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំងបង្ករជំងឺកូវី៨-១៩ ដួសទី១ និងដូសទី២ ជួនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ នៅតាម មន្ទីរពេទ្យបង្អែតចំនួន ០៨ ទីតាំង ។
ក្នុងនោះរួមមាន ទី១ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, ទី២ មន្ទីរពេទ្យបង្អែកចតុមុខ, ទី៣ មន្ទីរពេទ្យបង្អែកដង្កោ, ទី៤ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន, ទី៥ មន្ទីរពេទ្យបង្អែកច្បារអំពៅ, ទី៦ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង, ទី៧ មន្ទីរពេទ្យបង្អែកព្រែកព្នៅ និងទី៨មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ។


រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើង អញ្ជើញទៅ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩.ដួសទី១ និងដាសទី២ និងសូមមាតាបិតា និងអាណាព្យាបាលទាំងអស់នៅរាជធានីភ្នំពេញ នាំបុត្រធីតានិងសាច់ញាតិរបស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមទីតាំងពេទ្យបង្អែកដែលនៅជិតលំនៅឋានរបស់ខ្លួនខាងលើ កុំបីខាន នៅរៀងរាល់ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



