ព័ត៌មានជាតិ
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ទទួលបានការឧបត្ថម្ភចំនួន២០ម៉ឺនដុល្លារពីក្រុមហ៊ុន ជីប ម៉ុង
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន ជីប ម៉ុង គ្រុបបានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងឱសថ Lianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ដើម្បីរួមចំណែកជាមួយសមាគមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលពិធីប្រគល់ ទទួលនេះក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

នៅក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអរគុណថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមឧបត្ថម្ភថវិកាជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។

លោកស្រីបន្តថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

ចំណែកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការការពារយ៉ាងហ្មត់ចត់ ក៏ដូចជាកិច្ចខិតខំឥតគណនារបស់កងទ័ពក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងជួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស ជាពិសេសស្របពេលដែលវីរុសបំប្លែងថ្មី Delta កំពុងរាតត្បាតនៅក្នុងប្រទេស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ