Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែ៖ នាវា MT Strovolos បានចាកចេញ ពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា ប្រហែល៣០ម៉ឺនប៉ារ៉ែល។ ក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់ថា គោលបំណង នៃការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺដើម្បីបញ្ជាក់នូវចំណុចមួយចំនួន ដូចជា៖

-ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅ របស់ព្រះរាជាណាចក្រកម្ពុជា។

-វិវាទពាក់ព័ន្ធ នឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ហើយវិវាទនេះ មិនពា​ក់​ព័ន្ធ នឹងព្រះរាជាណាចក្រកម្ពុជា ឡើយ។

-នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជា ដោយខុសច្បាប់ និងដោយសម្ងាត់ ហើយនាវានេះ បានបន្ត​ធ្វើដំណើររហូតដល់ ដែនទឹកនៃប្រទេសឥណ្ឌូនេស៊ី ដែលជាកន្លែងនាវានោះ ត្រូវបានឃាត់ទុក។

-សកម្មភាពទាំងឡាយ របស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយ​បច្ចុ​ប្បន្ន អ្នកពាក់ព័ន្ធកំពុងតែ ត្រូវបានស៊ើបអង្កេត​ ដោយតុលាការមានសមត្ថកិច្ច៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម