ព័ត៌មានអន្ដរជាតិ
តាមផ្លូវវាយលុកទៅបន្ទាយចុងក្រោយ ក្រុមតាលីបង់ រាប់រយនាក់ត្រូវបានកម្ចាត់ដោយចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន
ចលនាតស៊ូប្រដាប់អាវុធអាហ្វហ្គានីស្ថានបាននិយាយថា ពួកសកម្មប្រយុទ្ធប្រហែល ៦០០ នាក់មកពីក្រុមតាលីបង់ត្រូវបានកម្ចាត់នៅខេត្ត Panjshir ភាគឦសានប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ ។
លោក Fahim Dashti អ្នកនាំពាក្យរបស់ចលនានេះបាននិយាយថា “ភេរវករតាលីបង់ប្រហែល ៦០០ នាក់ត្រូវបានកម្ចាត់នៅតាមតំបន់ផ្សេងៗនៃទីក្រុង Panjshir តាំងពីព្រឹកព្រលឹម” ។
ទន្ទឹមនោះ លោក Fahim បានសរសេរលើបណ្ដាញ Twitter ថា “ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ១ ពាន់នាក់ត្រូវបានចាប់ខ្លួន ឬប្រគល់ខ្លួន” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា តាលីបង់មានបញ្ហាក្នុងការទទួលការផ្គត់ផ្គង់ពីខេត្តអាហ្វហ្គានីស្ថានផ្សេងទៀត ក៏ដូចជាដោយសារគ្រាប់មីនដែលបង្កប់តាមផ្លូវឆ្ពោះទៅខេត្ត Panjshir ដោយចលនានេះ ។
គួរបញ្ជាក់ថា ខេត្ត Panjshir គឺជាបន្ទាយនៃរណសិរ្សតស៊ូជាតិ (NRF) ដែលដឹកនាំដោយលោក Ahmad Massoud កូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្កានីស្ថានលោក Ahmad Shah Massoud ។ លោក Massoud បានសន្យាថានឹងចុះចេញពីតំណែង ឬចុះចាញ់ក្នុងករណីដែលក្រុមនេះបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


