ព័ត៌មានអន្ដរជាតិ
BBC កាត់ផ្តាច់ មិនឲ្យអ្នកជំនាញអាមេរិកនិយាយ ព្រោះរិះគន់ប៉ាគីស្ថាន
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស BBC បានធ្វើឲ្យអ្នកលេងអ៊ីនធើណិតខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនីព័ត៌មានម្នាក់បានបញ្ឈប់អ្នកជំនាញអាមេរិកឈ្មោះ Christine Fair ពីការបង្ហាញទស្សនៈអំពីស្ថានភាពអាហ្វហ្គានីស្ថាន។
លោកស្រីវេជ្ជបណ្ឌិត Fair ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ BBC ក្នុងនាមជាវាគ្មិន ត្រូវបានកាត់ផ្តាច់មិនឲ្យនិយាយនៅពាក់កណ្តាលទី ដោយលោកស្រី Philippa Thomas នៅពេលលោកស្រីនិយាយថា ប្រទេសប៉ាគីស្ថាន កំពុងក្លាយជាកន្លែងចិញ្ចឹមភេរករ។

លោកស្រី Fair និយាយមុនពេលត្រូវបានបញ្ឈប់ដោយលោកស្រី Thomas ថា “មិនដែលមានប៉ាគីស្ថានដែលប្រថុយប្រថានដូចនេះ មិនថាអ្នកកំពុងសម្លឹងទៅមើលការវាយប្រហារភេរវកម្មដែលមិនគួរឲ្យជឿនៅឥណ្ឌាឬថាតើអ្នកកំពុងសម្លឹងមើលការគាំទ្ររបស់តាលីបង់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះទេ។ ការពិតគឺថា ប៉ាគីស្ថានមានសួនចិញ្ចឹមភេរវករនៅក្នុងប្រទេសរបស់ខ្លួនដោយសង្ឃឹមថាពួកគេនឹង…”។
និយាយបានប៉ុននេះវេជ្ជបណ្ឌិត Fair ក៏ត្រូវរំខាន ហើយពិធីការិនីបាននិយាយថា BBC មិនមានអ្នកការទូតឬមន្ត្រីប៉ាគីស្ថាន ដើម្បីនិយាយអំពីប្រធានបទនេះទេ។ លោកស្រី Thomas បន្ថែមថា ប៉ាគីស្ថាននឹងបដិសេធយ៉ាងដាច់អហង្ការថា ពួកគេមិនបានបង្កើត តាលីបង់ទេ។
វីដេអូឃ្លីបនេះ បានបង្កភាពល្បីល្បាញយ៉ាងឆាប់រហ័សនៅលើអ៊ីនធើណិត ហើយទាក់ទាញឲ្យមានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធើណិត។
គួរបញ្ជាក់ជាថ្មីថា ក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេចូលដល់ទីក្រុងកាប៊ុលនៅថ្ងៃទី១៥ខែសីហា។ អង្គការឥស្លាមនិយមមួយនេះ បានគ្រប់គ្រងប្រទេសឡើងវិញបន្ទាប់ពីអាមេរិកនិងកងទ័ពបរទេសផ្សេងទៀត ដកចេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News9live
ចុចអាន៖ ទូរទស្សន៍ BBC និងសមាគម PATA គាំទ្រផែនការបើកទេសចរណ៍ឡើងវិញ របស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


