ព័ត៌មានអន្ដរជាតិ
ប៉ូលិស ឥណ្ឌា ចូលឆែកឆេរការិយាល័យ BBC បន្ទាប់ពីរកឃើញចាក់ផ្សាយឯកសារអាស្រូវលោក Modi
អាជ្ញាធរពន្ធដារឥណ្ឌាបានធ្វើការវាយឆ្មក់ចូលឆែកឆេរការិយាល័យសារព័ត៌មាន BBC ក្នុងទីក្រុង New Delhi និង Mumbai កាលពីថ្ងៃអង្គារ បន្ទាប់ពីចាក់ផ្សាយភាពយន្តឯកសារលោកនាយករដ្ឋមន្ត្រី Narendra Modi ដោយរិះគន់លើតួនាទីរបស់លោកក្នុងកុប្បកម្មដ៏ឃោរឃៅជាង ២០ ឆ្នាំមុន ។
ការវាយឆ្មក់នេះធ្វើឡើងភ្លាមៗដើម្បីរារាំងភាពយន្តឯកសាររបស់លោក Modi មិនឲ្យចាក់ផ្សាយនៅក្នុងប្រទេស រួមទាំងក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផងដែរ ។
ភាពយន្តឯកសារ ដែលកម្មវិធីមានឈ្មោះថា «India: The Modi Question» បានរិះគន់លោក Modi អំឡុងលោកជានាយករដ្ឋមន្ត្រីនៃរដ្ឋ Gujarat ភាគខាងលិចកាលពីឆ្នាំ ២០០២ នៅពេលដែលកុប្បកម្មបានផ្ទុះឡើងរវាងអ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចមូស្លីម ដែលត្រូវបានចាក់ផ្សាយនៅចក្រភពអង់គ្លេសក្នុងខែមករា ។
នៅក្នុងកុប្បកម្មនោះ បណ្ដាលឲ្យមនុស្សជាង ១,០០០ នាក់ ដែលភាគច្រើនជាជនមូស្លីម ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា និងយ៉ាងហោចណាស់ ២២០ នាក់ទៀតបាត់ខ្លួន ខណៈក្នុងតួលេខផ្លូវការនេះក៏បង្ហាញផងដែរថា ស្ត្រីជិត ១,០០០ នាក់ក្លាយជាស្ត្រីមេម៉ាយ ហើយកុមារជាង ៦០០ នាក់ត្រូវបានកំព្រា ។
ទន្ទឹមនោះកាលពីខែមុន និស្សិតសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងដេលី ដែលព្យាយាមមើលភាពយន្តនេះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Modi ត្រូវបានគេចោទប្រកាន់ថា លោកមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់កុប្បកម្ម ហើយតែងតែបដិសេធថា លោកមិនបានធ្វើខុសឡើយ ខណៈនៅក្នុងឆ្នាំ ២០១២ ក្រុមស៊ើបអង្កេតពិសេសដែលតែងតាំងដោយតុលាការកំពូលរបស់ប្រទេសឥណ្ឌា បានរកឃើញភស្តុតាងដែលបង្ហាញថា លោកគឺជាអ្នកធ្វើខុស ។
ស្របពេលជាមួយគ្នានេះ សកម្មភាពបិទមិនឲ្យចាក់ផ្សាយ ទទួលបានការប្រតិកម្មរិះគន់យ៉ាងខ្លាំងពីអ្នកប្រជាធិបតេយ្យ ដែលជាការរំលោភលើសេរីភាពសារព័ត៌មាន ខណៈបញ្ហាកុប្បកម្មនេះ នៅតែជាជំពូកដ៏ខ្មៅងងឹតបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ក្រោយឯករាជ្យរបស់ឥណ្ឌា ដោយជនរងគ្រោះមួយចំនួននៅតែរង់ចាំយុត្តិធម៌ជានិច្ច ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ មកដឹងទំហំពាណិជ្ជកម្ម ឡាវ-វៀតណាម ជាពិសេសការនាំចូលប្រេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


