ព័ត៌មានអន្ដរជាតិ
BBC សុំទោសលោកត្រាំ ប៉ុន្តែច្រានចោលការគំរាមកំហែងប្តឹងទាមទារសំណង១ពាន់លានដុល្លារ
បណ្ដាញផ្សាយព័ត៌មាន BBC បានចេញសេចក្តីថ្លែងការណ៍សុំទោសផ្ទាល់ទៅកាន់លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ ប៉ុន្តែបាននិយាយថា មិនមានមូលដ្ឋានច្បាប់សម្រាប់ការគំរាមកំហែងប្តឹងទាមទារសំណងរបស់លោកប្រឆាំងនឹងក្រុមហ៊ុនផ្សាយព័ត៌មានមួយនេះ ចំពោះភាពយន្តឯកសារ«Panorama» ឆ្នាំ២០២៤ ដែលក្រុមមេធាវីរបស់មេដឹកនាំអាមេរិកអះអាងថាជាការបរិហារកេរ្តិ៍នោះទេ។

កម្មវិធីនោះបានកាត់តបីផ្នែកដាច់ដោយឡែកពីគ្នានៃសុន្ទរកថារបស់លោកត្រាំ នៅថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្នុងលក្ខណៈដែលហាក់ដូចជាបង្ហាញថា លោកត្រាំកំពុងអំពាវនាវឲ្យមានអំពើហិង្សាមុនពេលមានកុបកម្មនៅវិមាន Capitol។
ក្រុមហ៊ុនផ្សាយព័ត៌មាន BBC របស់អង់គ្លេស បាននិយាយថា «ខណៈដែល BBC ពិតជាសោកស្តាយចំពោះរបៀបដែលវីដេអូឃ្លីបនោះត្រូវបានកាត់ត យើងមិនយល់ស្របយ៉ាងដាច់អហង្ការថា មានមូលដ្ឋានសម្រាប់ការទាមទារបរិហារកេរ្តិ៍នោះទេ»។
ក្រុមមេធាវីរបស់លោកត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យថា លោកនឹងប្តឹងទាមទារសំណងរហូតដល់១ពាន់លានដុល្លារ លុះត្រាតែ BBC ដកភាពយន្តឯកសារនោះចេញ សុំទោស និងផ្តល់សំណងដល់លោកចំពោះការខូចខាតផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះដែលបានចោទប្រកាន់។
ទោះបីជា BBC ច្រានចោលការទាមទារផ្លូវច្បាប់ក៏ដោយ ក៏ខ្លួនបានបញ្ជាក់ថា លោក Samir Shah ជាប្រធានក្រុមប្រឹក្សាភិបាលបានផ្ញើលិខិតផ្ទាល់ខ្លួនទៅកាន់សេតវិមាន ដើម្បីសុំទោសចំពោះការកាត់តនោះ។ លោក Shah ក៏បានប្រាប់គណៈកម្មាធិការសភាចក្រភពអង់គ្លេសផងដែរថា ការកាត់តនេះគឺជា«កំហុសនៅក្នុងការវិនិច្ឆ័យ»។
BBC បានបន្ថែមថា ខ្លួននឹងមិនផ្សាយឡើងវិញនូវភាពយន្តឯកសារនោះនៅលើវេទិកាណាមួយរបស់ខ្លួនឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផ្សាយព័ត៌មាននេះក៏បានចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់ថ្មីៗដែលត្រូវបានរាយការណ៍ដោយកាសែត The Telegraph ដែលបានលើកឡើងថា កម្មវិធីមួយទៀតឈ្មោះ Newsnight ក៏បានប្រើប្រាស់ការកាត់តស្រដៀងគ្នានេះនៃសុន្ទរកថារបស់លោកត្រាំផងដែរ។
ភាពចម្រូងចម្រាសនេះបានបង្កឲ្យជាវិបត្តិដ៏ធំបំផុតមួយសម្រាប់ BBC ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយនាំឲ្យមានការលាលែងពីតំណែងរបស់នាយកប្រតិបត្តិជាន់ខ្ពស់ពីររូប និងការចោទប្រកាន់ជាថ្មីអំពីភាពលម្អៀង។
BBC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ និងទទួលបានថវិកាភាគច្រើនតាមរយៈថ្លៃអាជ្ញាប័ណ្ណ បច្ចុប្បន្នកំពុងគ្មានមេដឹកនាំអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាជម្រើសផ្តល់មូលនិធិនៅពេលអនាគត៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៤ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


