ព័ត៌មានអន្ដរជាតិ
លោក Xi ប្រាប់កងទ័ពថា កុំខ្លាចស្លាប់ ហើយត្រៀមខ្លួនឈ្នះសង្គ្រាម
ថ្លែងទៅកាន់មេបញ្ជាការយោធា ប្រធានាធិបតីចិនលោក Xi Jinping បានទទូចដល់កងទ័ពរបស់លោកកុំឲ្យខ្លាចស្លាប់និងផ្តោតការយកចិត្តទុកដាក់ក្នុងត្រៀមខ្លួនយកឈ្នះសង្គ្រាម។
លោកបានប្រាប់កងកម្លាំងប្រដាប់អាវុធឲ្យបង្កើនការហ្វឹកហាត់ក្រោមលក្ខខណ្ឌប្រយុទ្ធនិងកុំខ្លាចស្លាប់និងការលំបាក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋ។

កន្លងមក លោក Xi បានអំពាវនាវឲ្យមានការត្រៀមខ្លួនខាងយោធាចំពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងរវាងទីក្រុងប៉េកាំងនិងប្រទេសដទៃទៀតជាពិសេសជាមួយសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងលើបញ្ហានានាដូចជារោគរាតត្បាតកូវីដ១៩ វិវាទទឹកដីនិងសិទ្ធិមនុស្សជាដើម។

កាលពីខែមុន មេដឹកនាំគណបក្សកុម្មុយនិស្តរូបនេះបានប្រាប់កងទ័ពជើងទឹករបស់គាត់លោកឲ្យផ្តោតគំនិតនិងថាមពលទាំងអស់ទៅលើការរៀបចំសម្រាប់ធ្វើសង្គ្រាមនិងរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Chaozhou នៃខេត្ត ក្វាងទុង។

ខណៈពេលបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពម៉ារីន លោក Xi បានទទូចដល់ទាហានឲ្យបង្កើនការពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួនដើម្បីក្លាយជាការឆ្លើយតបពហុមុខងារ ឆ្លើយតបរហ័ស គ្រប់ស្ថានការណ៍និងក្លាយជាកងកម្លាំងវរជន។

មេដឹកនាំចិនរូបនេះបានបញ្ជាក់ជាថ្មីម្តងទៀតពីសារៈសំខាន់និងភាពបន្ទាន់នៃការត្រៀមខ្លួនធ្វើសង្គ្រាមអំឡុងពេលថ្លែងទៅកាន់គណៈកម្មាធិការយោធាមជ្ឈិមនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែវិច្ឆិកា។
លោកបានអះអាងថា គោលដៅរបស់គណបក្សគឺប្រែក្លាយកងទ័ពរំដោះប្រជាជន (PLA) ទៅជាកម្លាំងប្រយុទ្ធលំដាប់ពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


