សុខភាព
ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ
អ្នកខ្លះយល់ថា សម្រកកំប៉ុងដែលវេចខ្ចប់អាហារទោះកំប៉ឹតក៏គ្មានបញ្ហាអ្វីដែរ ព្រោះវាស្ថិតនៅខាងក្រៅមិនប៉ះពាល់ដល់របស់ខាងក្នុងឡើយ ហើយខ្លះទៀតពេលញ៉ាំអាហារកំប៉ុងមិនបានពិនិត្យមើលពីរូបរាងខាងក្រៅនេះឡើយ។ ការញ៉ាំដោយមិនខ្វល់ទាំងនោះអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបាន នេះបើតាមការបញ្ជាក់ពីអតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រាប់ទៅកាន់ Hello គ្រូពេទ្យ។

អតីតនិស្សិតផ្នែកគីមីចំណីអាហារ ចាន់ សេដ្ឋា បានបន្តទៀតថា អាហារកំប៉ុងកំប៉ឹតភ្លាមៗ ហើយយើងញ៉ាំទៅវាមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ តែបើយូរគឺអាច៖”ឧទាហរណ៍ថារបស់នោះយើងធ្វើឲ្យធ្លាក់ជ្រុះពីដៃភ្លាម ហើយគាស់ផឹកភ្លែតមិនអីទេ តែបើទុក ២-៣ ថ្ងៃវាធ្វើឲ្យសារធាតុគីមីសម្រាប់រក្សាជាតិនៅក្នុងកំប៉ុងនោះចេញមក ធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងបាន”។

អាហារអាស៊ីដកម្រិតទាបដែលវេចខ្ចប់មិនបានត្រឹមត្រូវ ឬសម្បកវេចខ្ចប់មិនរក្សាសភាពដើមមានដូចជាត្រីខកំប៉ុង ទឹកដោះគោ ទឹកវានឹងប្រែជាខាប់ ខ្មៅ អន្ធិល សម្បកប៉ោង របើកគម្រប ស្នឹម ច្រែសជាដើម។

ពេលញ៉ាំអាហារប្រភេទនោះយូរៗទៅពពួកបាក់តេរី Clostridium Botulinum ឆ្លងចូលក្នុងរាងកាយដោយបញ្ចេញតុកសុីនរបស់វាចូលទៅប្រព័ន្ធសរសៃប្រសាទ ធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ក្រោយពីញុំារយៈពេលពី ១២-៣៦ ម៉ោង នឹងមានលេចចេញ រោគសញ្ញាដូចជា មើលឃើញរូបបែកជាពីរ ត្របកភ្នែកធ្លាក់ ក្អួត ចង្អោរ ចុកពោះ ពិបាកនិយាយ ពិបាកលេបទឹកបាត់ ទន់មួយកំណាត់ក្រោម និងពិបាកដកដង្ហើម ហើយស្ថានភាពខ្លះអាចប៉ះពាល់ដល់ជីវិតថែមទៀតផង បើមិនបានព្យាបាលទាន់ពេលវេលា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
ចុចអាន៖ ការស្រាវជ្រាវ៖ ចូលចិត្តញ៉ាំអាហារខ្លោច កើតជំងឺរវើរវាយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


