សុខភាព
ត្រីខកំប៉ុងមានប្រយោជន៍ច្រើនចំពោះសុខភាព បើហូបតាមវិធីត្រឹមត្រូវមិនលើសកម្រិត
ការហូបអាហារកំប៉ុង មិនមែនជាការដាក់ទណ្ឌកម្មដល់រាងកាយទេ។ ប្រសិនបើយើងហូបវាតាមវិធីត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីត្រីខកំប៉ុងផងដែរ។

អាហារកំប៉ុងភាគច្រើនត្រូវបានគេមើលឃើញថា មិនសូវមានជីវជាតិ ប៉ុន្តែតាមពិតទៅសម្រាប់ត្រីកំប៉ុង មានតម្លៃនៃសារធាតុចិញ្ចឹមក្នុងសាច់ត្រី ហើយត្រូវបានគេចាត់ទុកថា ជាអាហារមួយប្រភេទដែលផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ ក្នុងគ្រាអាសន្ន។
១ ប្រូតេអ៊ីន សាច់ត្រីកំប៉ុងគឺជាប្រូតេអ៊ីនដែលអាចរំលាយបានយ៉ាងងាយស្រួល ជួយពង្រឹងសាច់ដុំ និងចិញ្ចឹមរាងកាយនៅពេលអស់កម្លាំង។
២ អូមេហ្គា ៣ មានពីត្រីសមុទ្រ ដើម្បីចិញ្ចឹមខួរក្បាល កាត់បន្ថយហានិភ័យជំងឺបេះដូង។
៣ ផ្ទុកនូវសារធាតុ Taurine ជួយក្នុងដំណើរការនៃប្រព័ន្ធសរសៃប្រសាទសាច់ដុំ និងផ្លាកែត។ ប្រសិនបើកុមារមិនទទួលបាន Taurine គ្រប់គ្រាន់ទេ អាចមានផលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល ជាពិសេសកុមារដែលផឹកទឹកដោះគោតិច។ taurine ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជួយបញ្ចេញកូលេស្តេរ៉ុលអាក្រក់ ចេញពីរាងកាយ។ ជួយការពារជំងឺរលាកថ្លើម ជួយគ្រប់គ្រងជាតិស្ករចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ វាជួយធ្វើឲ្យឈាមរត់បានស្រួលនិងជួយការពារជំងឺធ្លាក់ទឹកចិត្ត។
៤ អាស៊ីតលីណូលីក កាត់បន្ថយការស្ទះជាតិខ្លាញ់នៅក្នុងសសៃឈាម ចិញ្ចឹមខួរក្បាល ការពារការស្ទះសរសៃឈាម។
៥ វាក៏មានសារធាតុចិញ្ចឹមដូចជា ខ្លាញ់ កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស អាវីតាមីន D វីតាមីន E វីតាមីន K វីតាមីន B ៦ វីតាមីន B ៩ និងវីតាមីន B ១២ ។
៦ លីកូប៉ែន ដោយសារទឹកប៉េងប៉ោះដែលមានក្នុងកំប៉ុង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការរលាកនៅក្នុងរាងកាយ ដែលជាមូលហេតុមួយនៃជំងឺពុកឆ្អឹង។
គ្រោះថ្នាក់នៃត្រីកំប៉ុង
ថ្វីត្បិតតែត្រីកំប៉ុង មានសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែគេរកឃើញថា ការដាក់គ្រឿងក្នុងត្រីកំប៉ុងធ្វើឲ្យមានជាតិសូដ្យូមខ្ពស់។ យោងតាមនាយកដ្ឋានសុខភាពក្រសួងសុខាភិបាល បានរកឃើញថា ត្រី ១កំប៉ុងមានទម្ងន់ ៨៥ ក្រាម មានផ្ទុកជាតិសូដ្យូមរហូតដល់ ៣០០ មិល្លីក្រាម ឬស្មើនឹង ១ ភាគ ៧ នៃចំនួនដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ប្រសិនបើហូបច្រើនពេក នេះគឺជាកត្តាហានិភ័យនៃជំងឺតម្រងនោម និងជំងឺរ៉ាំរ៉ៃជាច្រើន។

ជាពិសេស មនុស្សដែលមានអាឡ័កស៊ីទៅនឹងគ្រឿងសមុទ្រ មនុស្សចាស់និងកុមារនៅអាយុនេះ មិនត្រូវបរិភោគត្រីកំប៉ុងច្រើនទេ។ កុំហូបលើសពី ២-៣ ដងក្នុងមួយសប្ដាហ៍។ កុំបន្ថែមគ្រឿងទេសដែលមានជាតិប្រៃច្រើន ឬមិនត្រូវចម្អិនប្រៃ ព្រោះវាមានមាតិកាសូដ្យូមខ្ពស់។ បន្ថែមបន្លែផ្សេងទៀត ដើម្បីបន្ថែមសារធាតុចិញ្ចឹមដល់ការចម្អិនអាហាររបស់អ្នក។ ជ្រើសរើសត្រីកំប៉ុងដែលមានលក្ខខណ្ឌល្អ មិនមានស្នាមប្រេះ គ្មានការលេចធ្លាយឬច្រែះ និងសង្កេតមើលកាលបរិច្ឆេទផុតកំណត់មុនពេលហូប។ ប្រសិនបើអ្នកមានអារម្មណ៍ថារសជាតិ ពណ៌ ក្លិន មិនធម្មតាទេ សូមកុំហូបវា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ
ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ