ព័ត៌មានអន្ដរជាតិ
Trump អួតក្តែងៗ៖ បើឡើងសង្វៀន នឹងផ្តួល Biden ឲ្យដួលងើបមិនរួច ត្រឹម២-៣វិនាទីដើមទឹក
គ្រប់គ្នាប្រហែលជាដឹងរួចមកហើយថា ចាប់តាំងពីបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុនមក លោក Donald Trump បានធ្វើគ្រប់បែបយ៉ាងដើម្បីប្រឆាំងលទ្ធផល ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ។
ឥឡូវនេះ អតីតម្ចាស់សេតវិមានរូបនេះ ហាក់ដូចជាកំពុងរកឱកាសដើម្បីផ្តួលអ្នកស្នងតំណែងរបស់គាត់គឺលោក Joe Biden នៅលើសង្វៀនប្រដាល់វិញ បន្ទាប់ពីអះអាងថា គាត់នឹងផ្តួលលោក Biden មិនឲ្យងើបរួចក្នុងរយៈពេលត្រឹមតែ២-៣វិនាទីប៉ុណ្ណោះ។

បុរសវ័យ៧៥ឆ្នាំ បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលប្រូម៉ូតកម្មវិធីប្រដាល់នៃការវិលត្រឡប់មកសង្វៀនវិញរបស់កីឡាករ Evander Holyfield នៅវ័យ៥៨ឆ្នាំ។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះ នឹងឡើងសង្វៀនប្រកួតជាមួយអ្នកលេងគុនចម្រុះ MMA កីឡាករ Vitor Belfort ដោយចូលខ្លួនមកជំនួសគូប្រជែងដើមគឺកីឡាករ Oscar De La Hoya ដោយសារតែបុរសជនជាតិអាមេរិក កាត់ម៉ិកស៊ិករូបនេះ កើតជំងឺកូវីដ-១៩។

លោក Trump បាននិយាយអំពីព្រឹត្តិការណ៍នេះថា “ខ្ញុំស្រឡាញ់អ្នកប្រយុទ្ធដ៏អស្ចារ្យនិងការប្រយុទ្ធដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងពីរនៅយប់ថ្ងៃសៅរ៍នេះ។ អ្នកនឹងមិនចង់ខកខានព្រឹត្តិការណ៍ពិសេសនេះទេ”។
នៅពេលប្រធានាធិបតីមួយអាណត្តិរូបនេះ ត្រូវបានគេសួរថាតើអ្នកណាដែលគាត់នឹងប្រយុទ្ធនៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើគាត់ត្រូវបានគេអនុញ្ញាតឲ្យជ្រើសរើស។

គាត់បាននិយាយថា “ប្រសិនបើខ្ញុំត្រូវជ្រើសរើសនរណាម្នាក់នៅក្នុងពិភពលោក ខ្ញុំនឹងមិនរើសយកអ្នកប្រដាល់អាជីពទេ។ ខ្ញុំគិតថា ប្រហែលជាការប្រកួតដ៏ងាយស្រួលបំផុតរបស់ខ្ញុំ បើរើសយក Joe Biden ព្រោះខ្ញុំគិតថាគាត់នឹងចុះចាញ់យ៉ាងលឿន”។
គាត់ធ្លាប់និយាយថា គាត់ចង់យកខ្ញុំញាត់គុក ហើយខ្ញុំនឹងជាបញ្ហាធំ ខ្ញុំគិតថា Biden នឹងដួលក្នុងរយៈពេលពីរបីវិនាទីដំបូងប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ លោក ចូ បៃដិន ប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំងកូវីដ ៨០ លាននាក់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន