ព័ត៌មានអន្ដរជាតិ
ឥណ្ឌាប្រតិកម្មនឹងលោក ត្រាំ ដែលចាត់ទុកស្ថានភាពខ្យល់ប្រទេសខ្លួនថា កខ្វក់ និងស្មោគគ្រោក
ប្រជាជនឥណ្ឌាបានប្រតិកម្មទៅនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានពិពណ៌នាអំពីខ្យល់នៅក្នុងប្រទេសឥណ្ឌា ចិន និងរុស្ស៊ីថាកខ្វក់ និងស្មោគគ្រោក អំឡុងពេលការជជែកដេញដោលលើកចុងក្រោយ ។
សុន្ទរកថារបស់លោក ត្រាំ បានទាក់ទាញទាំងកំហឹង និងការធ្វើអធិការកិច្ច ខណៈដែលប្រជាជនឥណ្ឌាមួយចំនួនបានស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ណារេនត្រា ម៉ូឌី ធ្វើការកត់សម្គាល់ ។
អ្នកផ្សេងទៀតបានយល់ស្របថា ខ្យល់របស់រដ្ឋធានីដេលីស្ថិតក្នុងចំណោមតំបន់ដែលស្មោគគ្រោកបំផុតក្នុងពិភពលោក ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះគុណភាពខ្យល់របស់ទីក្រុងបានប្រែទៅជា “ធ្ងន់ធ្ងរ” ដោយអ្នកស្រុកត្អូញត្អែរពីការពិបាកដកដង្ហើម ។
រដូវបំពុលដ៏គួរឲ្យភ័យខ្លាចរបស់ប្រទេសឥណ្ឌាបានវិលត្រឡប់មកកម្រិត PM2.5 ដែលជាការបំពុលដ៏តូច ប៉ុន្តែបង្កគ្រោះថ្នាក់នៅលើអាកាសក្នុងរដ្ឋធានីដែលមានជាមធ្យមប្រហែល ១៨០ ទៅ ៣០០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលខ្ពស់ជាងដែនកំណត់សុវត្ថិភាពរបស់អង្គការសុខភាពពិភពលោក ១២ ដងឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ការជជែកដេញដោលលើកចុងក្រោយ ៖ Trump និង Biden ប៉ះទង្គិចគ្នាលើបញ្ហាធំៗ
ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


