ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ៖ ភាពជោគ ជ័យ នៃដំណើរទស្សនកិច្ចលោក វ៉ាង យី ជាចំណុចប្រវត្តិសាស្រ្ត សំខាន់មួយទៀត នៃទំនាក់ទំនងកម្ពុជា-ចិន
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោក វ៉ាង យី គឺជាចំណុចប្រវត្តិសាស្រ្ត សំខាន់មួយទៀត នៃទំនាក់ទំនងកម្ពុជា-ចិន។ ការលើកឡើងនេះ គ្រាដែលលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ចិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក នារសៀលថ្ងៃច័ន្ទនេះថា «យើងទន្ទឹងរង់ចាំប្រើប្រាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយដ៏ថ្លៃថ្លា ពីប្រជា ជនចិន ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាធំៗ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ាន ប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ»។
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឲ្យដឹងបន្តថា ឯកសារចំនួន៦ ដែលបានចុះហត្ថលេខា កាលពីម្សិលមិញនេះ រួមមាន៖កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល សេដ្ឋកិច្ច អប់រំ ការបោសសំអាតមីន និងការអនុវត្តគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិយើង ។ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំងចំនួន៣លានដូសបន្ថែមដល់កម្ពុជា ក៏នឹងជួយពន្លឿនការស្តារឡើងវិញ និងអាចវិលទៅរកជីវភាពធម្មតាវិញនាពេលឆាប់ៗ ខាងមុខនេះ។
មុនពេលដែលលោក វ៉ាង យី ចេញដំណើរចេញពីប្រទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥស្សរជនជាន់ខ្ពស់ទាំងសងខាង បានទទួលទានអាហារពេលព្រឹកជាមួយគ្នា។ លោក ប្រាក់ សុខុន ជាថ្មីម្តងទៀត បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការបរទេសចិន សម្រាប់ពេលវេលា ការប្តេជ្ញាចិត្ត និងការគោរព ចំពោះប្រ ទេសកម្ពុជា ហើយលោកបានជូនពរលោក វ៉ាង យី ឲ្យទទួលបានជោគជ័យ និងសំណាងល្អគ្រប់ភារកិច្ច៕





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


