កីឡា
គម្រោងការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នៅខែតុលាខាងមុខ ត្រូវបានផ្អាក
ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងរៀបចំនៅខែតុលា ឆ្នាំ២០២១ខាងមុខ ត្រូវបានផ្អាកដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។
លោក រាជ សូផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបន្ទុកការងារបច្ចេកទេស និងការងារព័ត៌មាន បានឲ្យដឹងតាមប្រព័ន្ធអនឡាញថា ការសម្រេចផ្អាកនេះ មិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទថ្មីនៅពេលណា ឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២។ តាមគម្រោង សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ ហើយអំពីការត្រៀមរៀបចំនេះ ប៉ុន្តែដោយសារការផ្អាកនេះ មិនទាន់ច្បាស់លាស់ពីការចូលរួមថា តើមានកីឡាករប៉ុន្មាននាក់ មកពីប្រទេសណាខ្លះនៅឡើយទេ។

គម្រោងនៃព្រឹត្តិការណ៍អាស៊ាននេះ គឺដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់កម្ពុជា ឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម ២ លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាចុងខែមេសា-ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោក រាជ សូផែន បញ្ជាក់ទៀតថា ទោះជាបច្ចុប្បន្ន ការប្រកួតជើងអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានផ្អាកបណ្តោះអាសន្នក្តី ក៏លោកនៅតែរំពឹងថា កម្ពុជានឹងអាចរៀបចំការប្រកួតនេះបាន ក្នុងពេលដែលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ ដើម្បីគោលដៅបង្កើនសិទ្ធិផលរបស់កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា យោងតាមលិខិតផ្លូវការរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនលោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីការពីស្នើ សុំផ្អាកជាគោលការណ៍ នៃការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើង ឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។


នៅក្នុងលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា ដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



