កីឡា
៥សំនួរជាមួយ ចាន់ រតនា វិភាគការប្រកួតខ្សែក្រវាត់ Christian Lee និង Rae Yoon
ជើងឯកវ័យក្មេង Christian Lee មានកាតព្វកិច្ចឡើងការពារ ខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight របស់ខ្លួនទល់នឹងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon នៅព្រឹត្តិការណ៍ ONE: REVOLUTION ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។
៦ប្រកួតចុងក្រោយ Lee មិនទាន់បរាជ័យម្តងណាឡើយ ក្នុងនោះផ្តួលដៃគូក្នុងទឹកទី១ បាន៤លើក ទឹកទី២មួយលើក និងទឹកទី៣មួយលើក។ រូបគេឡើងការពារ ខ្សែក្រវាត់ជោគជ័យបាន២លើកហើយ។
អ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon ទើបបានប្រកួតនៅ ONE ពីរដងប៉ុណ្ណោះ ហើយទទួលបានរហស្សនាម«ឃាតកវីរបុរស» បន្ទាប់ពីប្រកួតលើកទី១ ឈ្នះអតីតជើងឯកពិភពលោក Marat Gafurov ដោយពិន្ទុ និងលើកទី២ ឈ្នះខ្លាចាស់អាមេរិក ដែលអតីតជើងឯក UFC កីឡាករ Eddie Alvarez ដោយពិន្ទុទៀត។ ដូច្នេះហើយរូបគេក៏ទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់តែម្តង។
ក្រុមការងារ ONE ប្រចាំនៅប្រទេសកម្ពុជា បានសម្ភាសអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ជុំវិញការប្រកួតរវាង Christian Lee និង Ok Rae Yoon ថាតើមានអ្វីជាចំណុចខ្លាំង ដើម្បីយកប្រៀបលើដៃគូរៀងៗខ្លួន។
ONE Championship ៖ តើ ចាន់ រតនា យល់យ៉ាងណាដែរចំពោះការប្រកួតដណ្តើមខ្សែក្រវាត់រវាង Christian Lee និង Ok Rae Yoon ? ចាន់ រតនា ៖ ខ្ញុំគិតថា គូនេះល្អមើល គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនអាចតស៊ូគ្នាដល់៥ទឹកទេ។
ONE ៖ ក្នុងនាមជាអ្នកប្រដាល់គុនចម្រុះដូចគ្នា តើ រតនា គិតថា អ្វីជាចំណុចល្អរបស់កីឡាករកូរ៉េដែលហ៊ានមកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក?
រតនា ៖ មែនទែនទៅ ខ្ញុំទើបឃើញ Ok Rae Yoon បានប្រកួតម្តងចុងក្រោយ។ តែខ្ញុំចាប់អារម្មណ៍លើចំណុចល្អរបស់គាត់ពីរសំខាន់។ ទី១ គាត់មានគោលជំហរចេញចូលល្អ កម្លាំងស៊ុហ្វល្អ ហើយកាយសម្បទាក៏រឹងមាំ។ ទី២ ខ្ញុំឃើញគាត់មានស្នៀតការពារក្បាច់ក្រោយល្អ។ គាត់មិនពូកែវ៉ៃជំនាញក្រោម ប៉ុន្តែពូកែគ្រប់គ្រង និងការពារ។
ONE ៖ ចុះម្ចាស់ខ្សែក្រវាត់វិញ រតនា មើលឃើញអ្វីជាលក្ខណៈពិសេសរបស់គាត់?
រតនា ៖ ទោះនៅក្មេង តែ Christian Lee មានបទពិសោធន៍ច្រើន។ គាត់អាចនិយាយបានថា ល្អគ្រប់ក្បាច់។ ខ្ញុំធ្លាប់ឃើញគាត់វ៉ៃគឺ គាត់ល្អទាំងចាប់ផ្តួល ឃ្លេ គ្រប់គ្រង ហើយបើនិយាយពីក្បាច់វ៉ៃឈរក៏ល្អ។ ជាពិសេសនោះគឺភាពលឿនក្នុងការចូលវ៉ៃភ្លាមៗគឺជាគុណសម្បត្តិដែលពេលខ្លះធ្វើឲ្យដៃគូត្រៀមខ្លួនមិនទាន់។
ONE ៖ បើដូច្នេះ រតនា ប្រហែលជាមើលឃើញនរណាម្នាក់ មានប្រៀបហើយមើលទៅ?
រតនា ៖ ខ្ញុំមិនអាចសន្និដ្ឋានបានទេថាតើនរណាមានប្រៀប ប៉ុន្តែផ្អែកលើបទពិសោធន៍ ខ្ញុំគិតថា Christian Lee មានភាគរយឈ្នះច្រើនជាងដល់៧០%។
ONE ៖ រតនា អាចព្យាករបានទេថា គូនេះនឹងបញ្ចប់៥ទឹក ឬពាក់កណ្តាលទី?
រតនា ៖ ខ្ញុំគិតថា Christian Lee នឹងការពារខ្សែក្រវាត់បានជោគជ័យ។ ខ្ញុំជឿជាក់លើគាត់។ មែនទែនទៅ គូនេះមិនអាចដល់៥ទឹកទេ។ យូរបំផុតត្រឹមទឹកទី២នឹងមានឈ្នះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ