ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ
ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើដើម្បីទប់ទល់មេរោគអេដស៍ មានឥទ្ធិពលប្រឆាំងវីរុសកូវីដ-១៩ដោយផ្ទាល់ ដោយអាចកម្ចាត់មេរោគនេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃ។
ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគកូវីដ-១៩។

កាលពីថ្ងៃចន្ទក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai។
ការសិក្សាដំណាក់កាលទី ២ ដែលនឹងមានការចូលរួមពីអ្នកជំងឺប្រមាណ ១៥០ នាក់ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយនេះ ក៏នឹងត្រូវធ្វើឡើងនៅប្រទេសអេស្ប៉ាញ ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងផងដែរ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Code Pharma លោក Zyon Ayni បានឲ្យដឹងថា គោលដៅគឺត្រូវបញ្ចប់ការសាកល្បងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ ខែ ហើយបន្ទាប់មកដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះជាបន្ទាន់។
ស្របពេលជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Shlomo Maayan នាយកផ្នែកជំងឺឆ្លងនៅ Barzilai បាននិយាយថា “ថ្នាំ Codivir មានទម្រង់សុវត្ថិភាពល្អនិងមានប្រសិទ្ធិភាពប្រឆាំងមេរោគគួរឲ្យចាប់អារម្មណ៍ ទាំងនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍និងការសាកល្បងព្យាបាលដំណាក់កាលទី១លើមនុស្ស។ យើងទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយប្រើថ្នាំ Codivir។ វាអាចជារបកគំហើញមួយក្នុងវិស័យព្យាបាលមេរោគ ចំពោះអ្នកជំងឺកូវីដ-១៩ ដំណាក់កាលដំបូង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Jerusalem Post
ចុចអាន៖ ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន