សុខភាព
អាថ៌កំបាំងនៅពីក្រោយ ជំងឺខ្វះគ្រាប់ឈាមក្រហម ដែលមិនត្រូវមើលរំលង!
អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើន តែងរកជាវថ្នាំជាតិដែក និងវីតាមីន ដោយមានជំនឿថា អាចប៉ូវគ្រាប់ឈាម។ ប៉ុន្តែ ជំងឺខ្វះគ្រាប់ឈាមក្រហម មិនមែនសុទ្ធតែ ត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេ ពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលបណ្តាលឲ្យខ្វះគ្រាប់ឈាមក្រហម។


ជាឧទាហរណ៍ បើមូលហេតុខ្វះឈាមក្រហម ដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះពោះវៀន គឺត្រូវរកមើលថា តើវាជាដំបៅធម្មតា ឬដំបៅមហារីក ដើម្បីព្យាបាលឲ្យចំទិសដៅ។ល។

តាមស្ថិតិឆ្នាំ២០១៦ នៅផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានរកឃើញមូលហេតុធំៗនៅពីក្រោយជំងឺកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត៖
១) មហារីកក្រពះ
២) មហារីកពោះវៀន
៣) មហារីកស្បូន
៤) មហារីកមាត់ស្បូន
៥) មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma)
៦) ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ
៧) ដុំសាច់ក្នុងស្បូន ។-ល-។




ដូចនេះ អ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។


“ការលេបថ្នាំជាតិដែក និងវីតាមីន ដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តី អាចជាការផ្តល់ឱកាសឲ្យជំងឺចេះតែវិវត្តន៍រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ និងនាំមកនូវភាពយឺតយ៉ាវ ក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាសុកពាំងមាត់ស្បូន?
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


