ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវប្រទេសអ្នកមានកុំប្រមូលទិញ ឬផលិតវ៉ាក់សាំងទុកតែសម្រាប់ប្រទេសខ្លួន
មានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ ក្រោមប្រធានបទ “ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញឱ្យកាន់តែប្រសើរ” ដែលរៀបចំដោយលោក ចូ បៃដិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រទេសអ្នកមានកុំប្រមូលទិញ ឬផលិតវ៉ាក់សាំង ហើយទុកប្រើប្រាស់តែសម្រាប់ប្រទេសរបស់ខ្លួន គឺត្រូវចែកចាយឲ្យបណ្តាប្រទេសផ្សេងៗដោយស្មើភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស បានស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៧០ភាគរយ នៃប្រជាជនពិភពលោក។
ដើម្បីសម្រេចគោលដៅនេះ សម្តេចបានអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តដល់ការវិនិយោគលើការផលិតវ៉ាក់សាំង។

ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។ សម្តេចថា សម្រាប់កម្ពុជា បានឆ្លើយតបទៅនឹងវិបត្តិនេះ ដោយភាពស្វាហាប់ ជាមួយនឹងយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្ត្រគន្លឹះ គួបផ្សំជាមួយនឹងវិធានការ៣ទៀត រួមមាន ៖ ១. ការខិតខំទប់ស្កាត់ និងរុករកការឆ្លងឱ្យបានទាន់ពេល ២. ការពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំព្យាបាល ប្រកបដោយស័ក្ដិសិទ្ធភាព, និង៣. ការអនុវត្តដោយហ្មត់ចត់នូវវិធានការផ្នែករដ្ឋបាល, សុខាភិបាល និងច្បាប់ ក៏ដូចជាការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់រូប។
នៅក្នុងផ្នែកសង្គម-សេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៩ជុំរួចមកហើយ សំដៅជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករ-និយោជិត និងគ្រួសារក្រីក្រ ព្រមទាំងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន