ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង J&J ដូសជំរុញ ចាក់គម្លាតគ្នា២ខែ បង្ហាញប្រសិទ្ធភាពអស្ចារ្យបំផុត
ក្រុមហ៊ុន Johnson & Johnson បាននិយាយកាលពីដើមសប្តាហ៍នេះថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២របស់ខ្លួន ក្រោយចាក់ដូសទី១បាន២ខែ បានបង្កើនប្រសិទ្ធភាពដល់ទៅ ៩៤ភាគរយប្រឆាំងការវិវិត្តអាការមធ្យមទៅធ្ងន់ធ្ងរ។
នេះបើប្រៀបធៀបទៅនឹងការការពារ ៧០ភាគរយ ជាមួយនឹងការចាក់តែមួយដូស។

ទិន្នន័យនេះនឹងជួយឲ្យក្រុមហ៊ុន J&J ដាក់ពាក្យទៅនិយ័តករអាមេរិក សុំការចាក់ដូសជំរុញបើទោះបីជាក្រុមហ៊ុននេះសង្កត់ធ្ងន់លើភាពធន់នៃវ៉ាក់សាំងតែមួយដូសរបស់ខ្លួន ថាជាឧបករណ៍ជួយបន្ធូរបន្ថយជំងឺរាតត្បាតជាសកលក៏ដោយ។
លោកប្រធានាធិបតី ចូ បៃដិន កំពុងលើកទឹកចិត្តឲ្យមានការចាក់ដូសជំរុញ ស្របពេលប្រឈមមុខនឹងការកើនឡើងនៃករណីចូលព្យាបាលក្នុងមន្ទីរពេទ្យ ដែលបណ្តាលមកពីវីរុសកូវីដបំប្លែងខ្លួន Delta ហើយ J&J ដែលជាក្រុមហ៊ុនផលិតថ្នាំតែមួយគត់ ដែលវ៉ាក់សាំងកូវីដចាក់តែមួយដូសត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក បានស្ថិតនៅក្រោមសម្ពាធឲ្យបង្ហាញភស្តុតាងអំពីប្រសិទ្ធភាពដូសជំរុញ។

លោកវេជ្ជបណ្ឌិត Paul Stoffels ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ J & J បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញភស្តុតាងដែលថា ការចាក់ដូសជំរុញ ពិតជាបង្កើនការការពារប្រឆាំងនឹងកូវីដមែន។
J&J អះអាងថា ដូសជំរុញដែលចាក់ក្នុងរយៈពេលពីរខែ បន្ទាប់ពីដូសដំបូង បានបង្កើនកម្រិតអង់ទីគ័រពី ៤ ទៅ ៦ ដងឯណោះ។

នៅពេលចាក់ដូសជំរុញ រយៈពេលប្រាំមួយខែបន្ទាប់ពីការចាក់លើកដំបូង កម្រិតអង់ទីគ័រ បានកើនឡើង ១២ ដងដែលនេះបង្ហាញការការពារកាន់តែធំ ជាមួយនឹងចន្លោះពេលវែង។
ស្របពេលជាមួយគ្នានោះ ផលរំខានពីការចាក់ពីរដូស គឺដូចទៅនឹងការចាក់មួយដូសដែរ។
គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលទី ៣ នៃការចាក់ពីរដូស មានអ្នកចូលរួមរហូតដល់ ៣០,០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GMA
ចុចអាន៖ ថៃ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញ ទោះអ្នកចាក់បាន ២ ដូសមិនទាន់ គ្រប់តាមគោលការណ៍ក៏ដោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


