ព័ត៌មានអន្ដរជាតិ
មេក្រុមហ៊ុនវ៉ាក់សាំងមួយទៀតអះអាងថា កូវីដនឹងចប់នៅឆ្នាំក្រោយ តែត្រូវចាក់ដូសជំរុញ រាល់ឆ្នាំ
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែវិលត្រលប់មករកភាពប្រក្រតីវិញក្នុងរយៈពេលមួយឆ្នាំទៀត ខណៈវ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុនគាត់ ត្រូវបានអនុម័តសម្រាប់មនុស្សចាស់និងសហគមន៍ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។

ពិធីករកម្មវិធី ABC This Week លោក George Stephanapoulos បានសួរលោក Bourla កាលពីថ្ងៃអាទិត្យថា “ទីបំផុត នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយនៅសប្តាហ៍នេះថា ជំងឺរាតត្បាតកំពុងឈានដល់ទីបញ្ចប់ក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ តើអ្នកយល់ស្របនឹងរឿងនោះទេ?”។
លោកឆ្លើយតបថា “ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំគិតថាយើងនឹងអាចវិលត្រលប់មករកជីវិតធម្មតាវិញបាន។ ខ្ញុំមិនគិតថា វីរុសបំប្លែងខ្លួននឹងបន្តលេចឡើងទៀតនោះទេ ហើយខ្ញុំមិនគិតថា នេះមានន័យថា យើងគួរតែអាចរស់នៅដោយមិនចាំបាច់ចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្តែនោះជាអ្វីដែលត្រូវមើលជាបន្តទៀត”។

លោកនិយាយថា លទ្ធផលដែលទំនងបំផុតគឺថា មនុស្សនឹងចាំបាច់ចាក់វ៉ាក់សាំងកូវីដដូសជំរុញ ជារៀងរាល់ឆ្នាំស្រដៀងទៅនឹងរបៀបដែលមនុស្សត្រូវចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំផងដែរ ដើម្បីការពារប្រឆាំងនឹងការវិវត្តនៃវីរុសផ្តាសាយ។
ប្រធានក្រុមហ៊ុនឱសថមួយនេះបានបន្ថែមថា “ខ្ញុំគិតថា សេណារីយ៉ូដែលទំនងបំផុតគឺ ការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។ ប៉ុន្តែយើងពិតជាមិនដឹងទេ យើងត្រូវរង់ចាំមើលទិន្នន័យសិន”។
គួរបញ្ជាក់ថា Pfizer គឺជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) សម្រាប់ការចាក់វ៉ាក់សាំងកូវីដដូសជំរុញនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ CEO ក្រុមហ៊ុនវ៉ាក់សាំងល្បីឈ្មោះអាមេរិក ថា កូវីដនឹងបញ្ចប់នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


