Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​យក​អង្កត់​ឱស វាយ​អ្នកសារព័ត៌មាន​​បែក​ក្បាល

បានផុស

នៅ

នៅថ្ងៃទី​២៨ខែ​កញ្ញា​ ឆ្នាំ​២០២១វេលាម៉ោង​១៥និង៣០នាទី នៅចំណុចក្រុមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី​ហិង្សាដោ​យ​ចេតនា មានស្ថានទម្ងន់ទោសមួយកើតឡើង។ ​ករណីនេះបង្កដោយជនសង្ស័យមួយក្រុម​មានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់ឱសផង​ បានធ្វេីសកម្មភា​ពវាយនិងគប់ទៅលេីឈ្មោះផ្លោ​យ​ ប៊ុនសឺយ ហៅវីរៈភេទប្រុស អាយុ​២៧​ឆ្នាំស្នាក់​នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតា​ឯក ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារ​សារ​ព័ត៌មាន ​SBT Post News ប្រចាំខេត្តបាត់​ដំ​បង​ ខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ​ ក្នុងមូលដ្ឋានខាងលេី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលកំពុងធ្វើសកម្មភាព ជនរងគ្រោះប្តូរចាប់បានជនដៃដល់ម្នាក់​ក្នុងចំណោមបក្សពួកផ្សេងទៀត​ ដែល​បានព្យាយាមគេចខ្លួន មុន​ពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ចល័តកម្លាំងទៅដល់ចំណុចកើតហេតុ។ ភ្លាមៗនៅកន្លែងកើតហេតុ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានទៅដល់ទីនោះនិងបាន​ដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក​ពេជ្រ​ សា​រ៉ែ​ន​ អធិការនគរបាលក្រុងបាត់ដំបង​ នាំយកជន​សង្ស័យខាងលើនេះទៅកាន់អធិការដ្ឋាននគរ​បា​លក្រុងបាត់ដំបង ដើម្បី​ធ្វើការសាក​សួរស្រាវជ្រាវស៉ើបអង្កេត​លេីករណី​នេះ​។

ជនសង្ស័យ​នេះមានឈ្មោះរឿត រ៉ាមី ភេទប្រុសអាយុ​ ២១ឆ្មាំមានទីលំនៅភូមិកំពង់ម្តោក ឃុំអូរ​ដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វេីការសាកសួរស្រាវជ្រាវ​ រកមូលហេតុដែលឈានទៅដល់ករណីប្រេីហិង្សាទៅលេីជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះ ​រួមទាំងបក្សពួ​ក​របស់គេផង។

ករណីនេះត្រូវបានឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរា​ជ​អាជ្ញានៃអយ្យការអមសាលាដំបូង​ សម្រេចឱ្យធ្វេីការឃាត់ខ្លួន​និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២២ នាទីutes មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា៣៦ នាទីutes មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ៥៥ នាទីutes មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

សន្តិសុខសង្គម១ ម៉ោង មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម